លោក Alexey Pushkov ដែលជាប្រធានគណៈកម្មការគោលនយោបាយព័ត៌មាននៃសភាជាន់ខ្ពស់របស់រុស្ស៊ី គឺក្រុមប្រឹក្សាសហព័ន្ធ បាននិយាយថា តាមរយៈការធ្វើយោធូបនីយកម្មសេដ្ឋកិច្ចជាតិរបស់ពួកគេ ប្រទេសនានានៅអឺរ៉ុប កំពុងស្វែងរកការយកឈ្នះលើផលប៉ះពាល់នៃវិបត្តិសេដ្ឋកិច្ចនៅអឺរ៉ុប។

លោកបានប្រាប់សារព័ត៌មាន TASS ថា៖«នៅពេលដែលពួកគេនិយាយថា ពួកគេកំពុងត្រៀមខ្លួនសម្រាប់សង្គ្រាមជាមួយរុស្ស៊ីនៅឆ្នាំ ២០២៩-២០៣០ នេះគឺជាការឃោសនា ប៉ុន្តែមានតែក្នុងកម្រិតជាក់លាក់មួយប៉ុណ្ណោះ។ ហើយមួយផ្នែក នេះក៏កំពុងត្រូវបានធ្វើដើម្បីបង្ហាញអំពីភាពត្រឹមត្រូវនៃការធ្វើយោធូបនីយកម្មសេដ្ឋកិច្ច ដែលពួកគេចាត់ទុកថា ជាដំណោះស្រាយសម្រាប់យកឈ្នះលើវិបត្តិសេដ្ឋកិច្ចនៅអឺរ៉ុប។ ប៉ុន្តែទិដ្ឋភាពសំខាន់បំផុតសម្រាប់ពួកគេ គឺត្រូវមានសត្រូវរួម ដែលចងភ្ជាប់ពួកគេជាមួយគ្នា»។
សមាជិកព្រឹទ្ធសភារូបនេះ បានបន្តថា ដើម្បីសម្រេចគោលដៅនោះ ជនជាតិអឺរ៉ុបបានចាត់ទុករុស្ស៊ីថា ជា «សត្រូវនៅមាត់ទ្វារ» របស់ពួកគេ។
លោក Pushkov បានបន្ថែមថា៖«អរិភាពចំពោះរុស្ស៊ី គឺជាធាតុសំខាន់សម្រាប់លោកខាងលិច។ នៅពេលដែលរុស្ស៊ីឈប់ធ្វើជាសត្រូវ អង្គការណាតូនឹងដួលរលំ ហើយសម្ព័ន្ធភាពយោធាជាមួយសហរដ្ឋអាមេរិក នឹងដួលរលំ»។ «សហរដ្ឋអាមេរិកនឹងគ្មានហេតុផលជាក់លាក់ណាមួយ ដើម្បីរក្សាវត្តមានរបស់ខ្លួន នៅអឺរ៉ុបទេ ប្រសិនបើប្រជាជននៅលោកខាងលិច ឈប់មើលចាត់ទុករុស្ស៊ីជាសត្រូវរបស់ពួកគេ»៕
