ប្រមុខសន្តិសុខរបស់ឥណ្ឌាក្នុងកិច្ចប្រជុំសន្តិសុខ BRICS នៅទីក្រុងញូវដែលីនៅថ្ងៃអង្គារនេះថា ការបន្តលំហូរដឹកជញ្ជូនតាមច្រកសមុទ្រហ័រមូសនឹងបន្ធូរបន្ថយការកកស្ទះការផ្គត់ផ្គង់ថាមពល និងជី។
ស្ថានភាពបច្ចុប្បន្ននៃផ្លូវទឹកដ៏សំខាន់សម្រាប់ការដឹកជញ្ជូនប្រេង និងឧស្ម័នមិនទាន់ច្បាស់លាស់នៅឡើយទេ វាបានបើកដំណើរការឡើងវិញកាលពីសប្តាហ៍មុន បន្ទាប់ពីអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក បានឈានដល់កិច្ចព្រមព្រៀងមួយ ប៉ុន្តែទីក្រុងតេអេរ៉ង់បានប្រកាសកាលពីថ្ងៃសៅរ៍ថា ខ្លួនបានបិទវាម្តងទៀត ដើម្បីឆ្លើយតបទៅនឹងការវាយប្រហាររបស់អ៊ីស្រាអែល នៅក្នុងប្រទេសលីបង់។
ទីប្រឹក្សាសន្តិសុខជាតិឥណ្ឌា លោក Ajit Doval បាននិយាយថា ការបើកដំណើរការឡើងវិញនូវច្រកសមុទ្រនេះ នឹងក្លាយជា«ការអភិវឌ្ឍដ៏គួរឲ្យស្វាគមន៍» ខណៈដែលប្រមុខសន្តិសុខនៃប្លុកប្រទេស BRICS បានជួបប្រជុំគ្នា។
ឥណ្ឌាពឹងផ្អែកយ៉ាងខ្លាំងលើថាមពលនាំចូល ហើយការផ្គត់ផ្គង់ប្រេងឥន្ធនៈរបស់ខ្លួន ត្រូវបានរងផលប៉ះពាល់យ៉ាងខ្លាំង ក្នុងអំឡុងពេលសង្គ្រាមអាមេរិក-អ៊ីរ៉ង់៕

