អាជ្ញាធរខេត្តកំពង់ឆ្នាំងព្រមានចាត់វិធានការច្បាប់លើសំណង់រឹងមាំសង់បំពានចូលទន្លេសាបនៅក្នុងភូមិកំពង់ត្រឡាចក្រោម បើមិនរុះរើតាមកាលកំណត់

2026/06/23 11:59:23 pm        132

លោក ជា សុខរិទ្ធ អភិបាលរងខេត្តកំពង់ឆ្នាំង បានបញ្ជាក់នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ ថា សំណង់ផ្ទះរឹងមាំរបស់ជនជាតិខ្មែរឥស្លាម ដែលសាងសង់រំលោភចូលតំបន់មាត់ទន្លេ និងទន្លេសាប ស្ថិតនៅភូមិកំពង់ត្រឡាចក្រោម ឃុំកំពង់​ត្រឡាច ​ស្រុកកំពង់ត្រឡាច មិនទាន់ត្រូវបានរុះរើចេញនៅឡើយទេ បើទោះបីអាជ្ញាធរបានជូនដំណឹង និងកំណត់ពេល​វេលាឱ្យអនុវត្តក៏ដោយ ដែលគិតមកដល់ពេលនេះមានរយៈពេល១៩ថ្ងៃហើយ។

លោកអភិបាលរងខេត្តបានឱ្យដឹងថា ក្នុងចំណោមសំណង់ដែលត្រូវរុះរើ មានម្ចាស់សំណង់ម្នាក់ទៀតនៅភូមិតាជេស ឃុំតាជេស ស្រុកកំពង់ត្រឡាច បានអនុវត្តតាមការណែនាំរបស់អាជ្ញាធរ ដោយបានរុះរើសំណង់ខុសច្បាប់របស់ខ្លួនចេញវិញបានជាច្រើនភាគរយរួចមកហើយ។​ ប្រសិនបើដល់ថ្ងៃកំណត់ ម្ចាស់សំណង់ដែលសាងសង់រំលោភចូលដីមាត់ទន្លេសាបនៅក្នុងភូមិកំពង់ត្រឡាចក្រោម នៅតែមិនព្រមរុះរើចេញដោយខ្លួនឯងទេ នោះនឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។ ចំណែកអាជ្ញាធរមានសមត្ថកិច្ច និងក្រុមការងារពាក់ព័ន្ធ នឹងចាត់វិធានការតាមផ្លូវច្បាប់ ដើម្បីរុះរើសំណង់ខុសច្បាប់ទាំងនោះចេញ និងស្ដារទីតាំងដីមាត់ទន្លេឱ្យវិលត្រឡប់ទៅសភាពដើមវិញ។

ក្នុងនាមតំណាងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង លោក ជា សុខរិទ្ធ អភិបាលរងខេត្តបានជំរុញអោយអាជ្ញាធរតាមមូលដ្ឋានភូមិឃុំសង្កាត់ទាំងអស់ ត្រូវយកចិត្តទុកដាក់ទទួលខុស ទទួលត្រូវ លើសំណង់រឹងមាំទាំងអស់ ដែលសង់រំលោភចំណីផ្លូវ ចំណីស្ទឹង អូរ ទន្លេ ក៏ដូចជាក្នុងតំបន់ហាមឃាត់នានា។ ដូចករណីនេះ អាជ្ញាធរមូលដ្ឋានភូមិឃុំ បានឆ្លើយថា «មិនបានដឹង» តើម្ចាស់សំណង់សង់នៅពេលណា កន្លែងណា បានជាអាជ្ញាធរមិនដឹង ឬមួយសំណង់នេះសាងសង់តែមួយព្រឹករួច។

អាជ្ញាធរខេត្តកំពង់ឆ្នាំង បានអំពាវនាវឱ្យម្ចាស់សំណង់ទាំងអស់ ដែលបានសាងសង់រំលោភលើដីសាធារណៈ ឬតំបន់ការពារធម្មជាតិ ចូលរួមអនុវត្តតាមការណែនាំរបស់អាជ្ញាធរ ដើម្បីជៀសវាងការប្រឈមមុខនឹងវិធានការច្បាប់ និងរួមចំណែកថែរក្សាធនធានធម្មជាតិ ព្រមទាំងសោភ័ណភាពតំបន់មាត់ទន្លេសាបឱ្យបានគង់វង្ស៕ ដោយ ៖ កាំង ហុងវាស្នា​


 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        258
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        131
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        162

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 06:54:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm