មេដឹកនាំបណ្ដោះអាសន្ន៖ ការ​ទម្លាក់​លោក Maduro ពីអំណាច បានដាក់វ៉េណេស៊ុយអេឡាលើ «ផ្លូវត្រូវ»

2026/06/24 12:18:55 am        73

មេដឹកនាំបណ្ដោះអាសន្ន លោកស្រី Delcy Rodriguez បាននិយាយកាលពីថ្ងៃចន្ទ (ទី២២ ខែមិថុនា ឆ្នាំ២០២៦) ថា ការចាប់ខ្លួនលោក Nicolas Maduro ដោយសហរដ្ឋអាមេរិក បានជួយ​ឲ្យ​ប្រទេសវ៉េណេស៊ុយអេឡាស្ថិត​នៅលើ «ផ្លូវត្រូវ»។

អតីតអនុប្រធានាធិបតីរបស់លោក Maduro គឺលោកស្រី​ Rodriguez បានឡើងកាន់អំណាចនៅវ៉េណេស៊ុយអេឡា បន្ទាប់ពីមាន​ការ​ទម្លាក់​លោកពី​អំណាច ដោយកងកម្លាំងអាមេរិក ក្នុងអំឡុងពេលវាយឆ្មក់នៅទីក្រុងការ៉ាកាស កាលពីខែមករា។ ចាប់តាំងពីពេលនោះមក លោកស្រីបានបើកប្រទេសឡើងវិញ សម្រាប់ការវិនិយោគឯកជន និងផលប្រយោជន៍បរទេស ដែលត្រូវបានតាម​មើល​យ៉ាងដិតដល់ដោយប្រធានាធិបតីអាមេរិក លោក Donald Trump។

អំឡុង​ពេល​ថ្លែង​សុន្ទរកថា នៅឯពិធីមួយ​ ក្នុង​ទីក្រុងការ៉ាកាស លោកស្រី Rodriguez បានអបអរសាទរការចាប់​ផ្ដើម​ទំនាក់ទំនងការទូតឡើង​វិញ​ជាមួយទីក្រុងវ៉ាស៊ីនតោន ចាប់តាំងពីកងកម្លាំងអាមេរិក បានចាប់ខ្លួនមេដឹកនាំរបស់​​ប្រទេសលោកស្រី។ លោកស្រីបាននិយាយថា៖ «ថ្ងៃទី៣ ខែមករា ឆ្នាំ២០២៦ បានសម្គាល់ជា​ចំណុចរបត់មួយ នៅក្នុងនយោបាយជាតិ និងនៅក្នុងទស្សនៈរបស់យើង អំពីទំនាក់ទំនងអន្តរជាតិ»។

ដោយ​បាន​​ថ្លែងទៅកាន់ភ្ញៀវអន្តរជាតិ នៅក្នុងព្រឹត្តិការណ៍នោះ​ លោកស្រីបានបញ្ជាក់​ថា ប្រទេសវ៉េណេស៊ុយអេឡា «មិនអាចស្រមៃបានឡើយ​» នូវសម័យកាលក្រោយការ​កាន់​អំណាច​របស់​លោក Maduro នៅពេលនេះ កាលពីឆ្នាំមុន។

លោកស្រីបានសង្កត់ធ្ងន់​ថា៖ «ជិត ៦ខែ បានកន្លងផុតទៅ ហើយខ្ញុំមានអារម្មណ៍ថា វាគឺ​ជាផ្លូវដ៏​ត្រឹម​ត្រូវ»។ មេដឹកនាំ​រូប​នេះ​បាន​បន្ថែមថា ការខ្វែង​គំនិត​ដែលមានស្រាប់ រវាងប្រទេសវ៉េណេស៊ុយអេឡា និងសហរដ្ឋអាមេរិក អាចត្រូវបានដោះស្រាយ «តាមរយៈបណ្តាញការទូត»។

ទីក្រុងការ៉ាកាស និងវ៉ាស៊ីនតោន បានស្តារទំនាក់ទំនងការទូតឡើងវិញ បន្ទាប់ពីបានកាត់ផ្តាច់អស់រយៈពេលជាច្រើនឆ្នាំ ហើយទណ្ឌកម្មរបស់សហរដ្ឋអាមេរិកលើឧស្សាហកម្មប្រេងរបស់វ៉េណេស៊ុយអេឡា បានធូរស្រាល ខណៈដែលលោក Trump ចង់បានធនធានដ៏សម្បូរបែបរបស់ប្រទេសនេះ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm