ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ( Donald Trump) បានសម្តែងទំនុកចិត្តថា លោកអាចដោះស្រាយជម្លោះលើការបដិសេធរបស់អ៊ីស្រាអែលក្នុងការដកទ័ពរបស់ខ្លួនចេញពីភាគខាងត្បូងលីបង់បាន។
លោកបានប្រាប់អ្នកយកព័ត៌មាននៅសេតវិមានថា៖«ខ្ញុំជាអ្នកដោះស្រាយបញ្ហា។ ខ្ញុំដោះស្រាយបញ្ហាបានយ៉ាងឆាប់រហ័ស រួមទាំងជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ»។
នាព្រឹកថ្ងៃចន្ទ លោក ណេតាន់យ៉ាហ៊ូ បានបញ្ជាក់ជាថ្មីថា អ៊ីស្រាអែលមិនមានបំណងដកទ័ពរបស់ខ្លួនចេញពីទឹកដីលីបង់ នៅពេលនេះទេ៕

