អ៊ុយក្រែន៖ ការវាយប្រហាររបស់រុស្ស៊ី សម្លាប់មនុស្ស ៣នាក់ នៅស្រុកកំណើតរបស់លោក Zelenskyy

2026/06/24 01:42:29 am        84

អាជ្ញាធរមូលដ្ឋានបានឲ្យ​ដឹង​ថា ការវាយប្រហាររបស់រុស្ស៊ី លើ​ទីក្រុង Kryvyi Rig នៅ​ភាគ​កណ្តាលនៃ​ប្រទេសអ៊ុយក្រែន ដែលជាស្រុកកំណើតរបស់លោកប្រធានាធិបតី Volodymyr Zelenskyy បានសម្លាប់មនុស្សយ៉ាង​ហោចណាស់​ ៣នាក់ ហើយ​យ៉ាង​តិច​ ១៩​នាក់បាន​រង​របួស នៅ​ថ្ងៃអង្គារ (ទី២៣ ខែមិថុនា ឆ្នាំ២០២៦) នេះ​។

ទីក្រុងនេះ ដែលមានទីតាំងនៅ​ចម្ងាយ​ប្រហែល ៨០​គីឡូម៉ែត្រ ពីខ្សែត្រៀមជួរមុខ ត្រូវបានដាក់​គោល​ដៅ​ជាញឹកញាប់ដោយការវាយប្រហាររបស់រុស្ស៊ី ចាប់តាំងពីទីក្រុងមូស្គូបានឈ្លានពានក្នុងខែកុម្ភៈ ឆ្នាំ២០២២​។

លោក Oleksandr Vilkul ប្រធានរដ្ឋបាលយោធារបស់ទីក្រុងនេះ​ បានឲ្យ​ដឹង​នៅលើ Telegram ថា «ទី​កន្លែងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលមួយ ត្រូវបានវាយប្រហារ។ ជា​រឿង​សោកស្ដាយ​ណាស់​ មនុស្ស ៣នាក់ត្រូវបានសម្លាប់»។ លោកបានបន្ថែម​ថា មនុស្ស ១៩នាក់ផ្សេងទៀត​បានរងរបួស ក្នុង​នោះ​ «៥នាក់ធ្ងន់ធ្ងរ»។

ចំណែក​លោក Oleksandr Ganzha ប្រធានរដ្ឋបាលយោធាតំបន់ Dnipropetrovsk បានបង្ហោះរូបភាពដែលបង្ហាញពីទីតាំងរង​ការវាយប្រហារ ដោយ​កម្ទេចកម្ទីកំពុងមាន​អគ្គិភ័យ​ឆាប​​ឆេះ និងអគារដែលត្រូវបានបំផ្លាញ។

កងទ័ពអាកាសរបស់ទីក្រុងគីវ បានឲ្យ​ដឹង​ថា រុស្ស៊ីបានបាញ់យានដ្រូន​ចំនួន ១៣៥គ្រឿង ទៅលើ​ប្រទេសអ៊ុយក្រែន ពេញមួយយប់ ដែលក្នុងនោះ ១១៨​គ្រឿង ត្រូវបានបាញ់ទម្លាក់៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        89
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        133
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        121

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm