មេដឹកនាំកូរ៉េខាងជើង លោក​ គីម រិះគន់ជប៉ុនថា កំពុងប្រែក្លាយទៅជា «រដ្ឋសង្គ្រាម»

2026/06/24 01:57:13 am        45


យោងតាមប្រព័ន្ធផ្សព្វផ្សាយផ្លូវការ បាន​ឲ្យ​ដឹង​ មេដឹកនាំកូរ៉េខាងជើង លោក​ គីម ជុងអ៊ុន បានរិះគន់ប្រទេស​ជប៉ុនថា កំពុងប្រែក្លាយទៅជា «រដ្ឋសង្គ្រាម» នៅក្នុងសុន្ទរកថា អំឡុងកិច្ចប្រជុំរយៈពេល ៣ថ្ងៃ ដែលបានបញ្ចប់កាល​ពី​ថ្ងៃចន្ទ (ទី២២ ខែមិថុនា ឆ្នាំ២០២៦)។

ទីភ្នាក់ងារសារព័ត៌មានមជ្ឈិម​កូរ៉េ (KCNA) បានរាយការណ៍នៅថ្ងៃទី២៣ ខែមិថុនានេះ​ថា៖ «ជប៉ុន ដែលជាប្រទេសរង​បរាជ័យ នៅតំបន់​អាស៊ី បានប្រែក្លាយខ្លួនទៅជារដ្ឋសង្គ្រាមដោយបើកចំហ ដោយយកកាលៈទេសៈដ៏គួរឲ្យ​ព្រួយបារម្ភនាពេល​បច្ចុប្បន្ន ជាឱកាស ដើម្បីលុប​បំបាត់​ឧបសគ្គទាំងអស់ដែលរឹតត្បិតចំណាត់​ការ​របស់ខ្លួនឲ្យ​ក្លាយជាមហាអំណាចយោធា»។

នៅក្នុងសុន្ទរកថាបញ្ចប់ក្នុងអំឡុងពេលនៃ​កិច្ចប្រជុំរបស់​បក្សកាន់អំណាច លោក គីម បានបន្ថែមថា «ទង្វើ​នេះកំពុងធ្វើ​ឲ្យ​មានប្រតិកម្មខ្លាំង និងក្ដី​បារម្ភយ៉ាងធ្ងន់ធ្ងរ ពីសហគមន៍អន្តរជាតិ»។

គេគេជឿថា នេះ​គឺ​ជាលើកដំបូងហើយ ដែលមេដឹកនាំ​កូរ៉េខាង​ត្បូង​រូប​នេះ បានលើកឡើងពី «ចំណាត់ការ ដើម្បីក្លាយជាមហាអំណាចយោធា» និង «យោធានិយម» ដើម្បី​រិះគន់ប្រទេស​ជប៉ុន។

នៅទីក្រុងតូក្យូ រដ្ឋ​មន្ត្រី​ទទួល​បន្ទុក​ទីស្ដីការ​គណៈរដ្ឋមន្ត្រីជប៉ុន លោក Minoru Kihara បានបដិសេធមិនធ្វើអត្ថាធិប្បាយអ្វី​ឡើយ ជុំវិញ​ការកត់សម្គាល់របស់លោក គីម នេះ​ ប៉ុន្តែបាននិយាយថា គោលនយោបាយ «ផ្តោតលើការការពារជាតិទាំងស្រុង» របស់ជប៉ុន នៅតែមិនផ្លាស់ប្តូរ ហើយថា ចំណាត់​ការ​នោះ​រក្សាតែសមត្ថភាពអប្បបរមាចាំបាច់ ដើម្បី​ការពារខ្លួនប៉ុណ្ណោះ៕

អត្ថបទដែលទាក់ទង

មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am        62
UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        390
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        438

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ

2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm