ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin និយាយនៅថ្ងៃអង្គារនេះថា កងកម្លាំងទីក្រុងមូស្គូ កំពុងបញ្ចប់ការដណ្តើមកាន់កាប់ទីក្រុង Kostiantynivka ស្ថិតក្នុងតំបន់ភាគខាងកើត Donetsk របស់អ៊ុយក្រែន ។
លោកបានធ្វើសេចក្តីអត្ថាធិប្បាយបែបនេះ អំឡុងថ្លែងទៅកាន់និស្សិតបញ្ចប់ការសិក្សានៅវិទ្យាស្ថានយោធា និងសន្តិសុខរបស់រុស្ស៊ី ។
លោកថា អ៊ុយក្រែនមានការយល់ខុសពីអ្វីដែលជាខ្សែទំនាក់ទំនង ឥឡូវនេះ កងទ័ពរបស់ពួកយើងកំពុងបញ្ចប់ការដណើ្តមយកទីក្រុង Kostiantynivka ។ នៅតែមានទាហានអ៊ុយក្រែន លាក់ខ្លួននៅក្នុងបន្ទប់ក្រោមដី ហើយនិងបាញ់តបត ។
គួរឲ្យដឹងថា ទីក្រុង Kostiantynivka បានទប់ទល់អស់រយៈពេលជាយូរមកហើយជាមួយការវាយប្រហាររបស់រុស្ស៊ី ហើយទីក្រុងមួយនេះ បានក្លាយជាក្រវ៉ាត់បន្ទាយនៅភាគខាងកើតប្រទេសអ៊ុយក្រែន និងជាតំបន់ការពារយ៉ាងរឹងមាំដោយយោធាអ៊ុយក្រែន ។
ទោះបីជាយ៉ាងណាក៏ដោយ អ៊ុយក្រែនពុំបានបញ្ជាក់ពីការបាត់បង់ទីក្រុង Kostiantynivka របស់ខ្លួននោះឡើយ ៕