សត្វស្លាបផ្លាស់ទីជម្រក ២ក្បាល ដែលបាននាំមកកាន់មន្ទីរពេទ្យសត្វព្រៃ Esperance បានធ្វើតេស្តវិជ្ជមានជំងឺគ្រុនផ្តាសាយបក្សី H5N1 នៅរដ្ឋ Western Australia ។
រដ្ឋមន្រ្តីក្រសួងកសិកម្មអូស្រ្តាលីលោកស្រី Julie Collins និយាយកាលពីថ្ងៃចន្ទថា សត្វសមុទ្រផ្លាស់ទីជម្រកមួយក្បាលដែលប្រទះឃើញឈឺ នៅតំបន់ឆ្នេរដាច់ស្រយាល បានធ្វើតេស្តវិជ្ជមាន ក្រោយករណីរបស់សត្វស្លាបមួយក្បាលទៀតកាលពីថ្ងៃសៅរ៍ ។
សត្វស្លាប ២ក្បាលទៀត ត្រូវបានធ្វើតេស្តផងដែរ ក្រោយប្រទេសឃើញងាប់នៅទីក្រុង Perth និងទីក្រុង Geraldton នៅឆ្ងាយពីទីតាំងករណីឆ្លងដំបូង ប៉ុន្តែអាជ្ញាធររដ្ឋ Western Australia និយាយថា គ្មានភ័ស្តុតាងនៃការរីករាលដាលឆ្លងជំងឺគ្រុនផ្តាសាយបក្សីនោះទេ ។
សូមបញ្ជាក់ថា មកទល់នឹងពេលនេះ អូស្រ្តាលីគឺជាទ្វីបមួយគត់ដែលគ្មានករណីលើដីគោកត្រូវបានបញ្ជាក់ បើទោះបីជាវីរុសមួយនេះ ត្រូវបានរកឃើញក៏ដោយកាលពីចុងឆ្នាំ ២០២៥ នៅលើកោះ Heard ស្ថិតក្នុងដែនដីអនុតំបន់អង់តាក់ទិក ៕