ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី ចុះពិនិត្យការធ្វើជំរឿនមន្ដ្រីជាក់ស្ដែង នៅទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

2026/06/24 10:53:33 am        145

ឆ្លៀតពីការងារប្រចាំថ្ងៃ នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦នេះ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការជំរឿនមន្ត្រី បានចុះពិនិត្យដោយផ្ទាល់ក្នុងដំណើរការនៃការជំរឿនមន្ត្រីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធរបស់អង្គភាពចំណុះ នៅទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលបង្ហាញពីការយកចិត្តទុកដាក់ ក្នុងការតាមដានការជំរឿនមន្ត្រីនាពេលនេះ។

គួររម្លឹកថា​ កន្លងមក ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ធ្លាប់បានលើកឡើងថា ការធ្វើវិភាគមុខងាររចនាសម្ព័ន្ធក្រសួង ស្ថាប័ន និងការធ្វើជំរឿនមន្ត្រី គឺដើម្បីមានទិន្នន័យច្បាស់លាស់ទាំងរចនាសម្ព័ន្ធ ទាំងមន្ត្រីធ្វើកិច្ចការងារជាក់ស្តែង ដែលនាំមកនូវផលប្រយោជន៍ និងភាពច្បាស់លាស់ក្នុងការគ្រប់គ្រងរដ្ឋបាលសាធារណៈ និងជាដំណើរការនៃការពង្រឹងសមត្ថភាពស្ថាប័ន នៃការគ្រប់គ្រងរដ្ឋបាលសាធារណៈ។ ការធ្វើជំរឿនមន្ត្រីរាជការ គឺដើម្បីទទួលបានទិន្នន័យច្បាស់លាស់ ឯកភាពគ្នា និងប្រើប្រាស់បានរួមគ្នា។

សូមជម្រាបថា តាមការគ្រោងទុក គណៈកម្មការជំរឿន ចុះធ្វើជំរឿនមន្ត្រីជាក់ស្តែងនៅទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដោយធ្វើការពិនិត្យផ្ទៀងផ្ទាត់រចនាសម្ព័ន្ធ និងវត្តមានមន្ត្រីដែលបាន និងកំពុងបំពេញការងារជាក់ស្តែងរបស់អង្គភាពចំណុះទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រយៈពេល ២ថ្ងៃពេញ គឺថ្ងៃទី២៣ និងទី២៤ ខែមិថុនា ឆ្នាំ២០២៦។

 

អត្ថបទដែលទាក់ទង

កម្ពុជាអាចនាំចេញកសិផលចំនួន៦មុខទៅកាន់ប្រទេសចិនឆ្លងកាត់ប្រទេសឡាវចំណាយពេលត្រឹមមួយសប្ដាហ៍
2026/06/24 12:10:56 pm        1
ក្រសួងមុខងារសាធារណៈ ពង្រឹងសមត្ថភាពឌីជីថលជូនមន្ត្រីរាជធានី-ខេត្ត ដើម្បីជំរុញកិច្ចការរដ្ឋបាល និងប្រព័ន្ធគ្រប់គ្រងទិន្នន័យមន្ត្រី កាន់តែល្អប្រសើរ
2026/06/24 11:50:31 am        1
ខេត្តបាត់ដំបងនឹងរៀបចំព្រឹត្តិការណ៍ផ្លែឈើរយៈពេល១០ថ្ងៃ លើកស្ទួយផលិតផលក្នុងស្រុក និងទាក់ទាញទេសចរ
2026/06/24 11:38:40 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​តម្លៃផ្សារហ៊ុនសកលរង្គោះរង្គើ បន្ទាប់ពីការលក់ចេញភាគច្រើននាំមុខដោយក្រុមហ៊ុនបច្ចេកវិទ្យានិងបញ្ហាអាមេរិក-អ៊ីរ៉ង់

2026/06/24 12:28:08 pm
​អង់គ្លេសធ្វើអ្វីហ្គាណាមិនចេញ ខណៈកៅអីវគ្គ ៣២ ក្រុមចុងក្រោយត្រូវរង់ចាំដល់ប្រកួតទីបី
2026/06/24 12:27:47 pm
​នគរបាលដាក់បណ្ដឹងចោទប្រកាន់ពីបទឧក្រិដ្ឋប្រឆាំងជនបាញ់ប្រហារវ័យ១៥ ឆ្នាំនៅសាលាTacloban របស់ហ្វីលីពីន
2026/06/24 12:22:39 pm
​ប្រធានាធិបតីអាមេរិក Donald Trump នឹងចូលរួមប្រគល់​ពានរង្វាន់បាល់ទាត់​ពិភពលោក​នៅវគ្គផ្តាច់ព្រ័ត្រ
2026/06/24 12:22:13 pm
​ទួរគី ឃុំខ្លួនមនុស្ស២០៩នាក់ ក្នុងការឆ្មក់បង្ក្រាបប្រឆាំងភេរវកម្ម ខណៈសន្តិសុខត្រូវបានរឹតបន្តឹងមុនកិច្ចប្រជុំណាតូ
2026/06/24 12:18:56 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/06/24 02:54:59 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/06/23 05:36:33 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/06/22 09:58:31 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/06/22 12:20:17 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am