វឿន វាសនា ទទួលបានតម្លៃពលកម្មជាង ១០ម៉ឺនដុល្លារ ពីការបន្ដកុងត្រារដូវកាលទី៤ ជាមួយក្លិបតៃវ៉ាន់ Win Streak

2026/06/24 11:24:35 am        121

កីឡាករបាល់ទះជម្រើសជាតិកម្ពុជា វឿន វាសនា នឹងទទួលបានថ្លៃពលកម្មជាង ១០ម៉ឺនដុល្លារ ក្នុងមួយរដូវកាល បន្ទាប់ពីរូបគេ ត្រូវបានសម្រេចបន្ដកុងត្រាថ្មី ជាមួយក្លិបតៃវ៉ាន់ Win Streak សម្រាប់រដូវកាលឆ្នាំ២០២៦/២៧ ខាងមុខ។ នេះបើតាមការបញ្ជាក់របស់លោកបណ្ឌិត អាំង សិរីពិសិដ្ឋ អនុប្រធាន និងជាអគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា។

មុនការទម្លាយពីតម្លៃពលកម្មជាសាធារណៈនេះ កាលពីចុងសប្ដាហ៍កន្លងទៅ ក្លិប Win Streak បានប្រកាសជាផ្លូវការ អំពីការបន្ដកិច្ចសន្យាថ្មី ជាមួយ វឿន វាសនា ត្រូវនឹងរដូវកាលទី៤ ដែលស្ដាត់ស្ដាំវ័យ ២៥ឆ្នាំរបស់កម្ពុជារូបនេះ ត្រូវបន្ដអាជីពនៅលីគបាល់ទះតៃវ៉ាន់ បន្ទាប់ពីរូបគេ ធ្វើបានយ៉ាងល្អ និងសាងកំណត់ត្រាដ៏គួរឲ្យភ្ញាក់ផ្អើល សម្រាប់ការបង្ហាញខ្លួន ៣រដូវកាលកន្លងមក។

លោកបណ្ឌិត អាំង សិរីពិសិដ្ឋ បានបញ្ជាក់ថា វឿន វាសនា នឹងត្រឡប់ទៅចូលរួមជាមួយក្លិប Win Streak វិញ ក្រោយបញ្ចប់ភារកិច្ចជាមួយក្រុមជម្រើសជាតិកម្ពុជា ក្នុងព្រឹត្តិការណ៍បាល់ទះជើងឯកអាស៊ីអាគ្នេយ៍ SEA V.League ឆ្នាំ២០២៦ ដែលគ្រោងប្រកួតដំណាក់កាលទី១ នៅហ្វីលីពី ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៩ ខែកក្កដា និងដំណាក់កាលទី២ ប្រកួតពីថ្ងៃទី២២ ដល់ថ្ងៃទី២៦ ខែកក្កដាខាងមុខ នៅប្រទេសឥណ្ឌូនេស៊ី។

ជាមួយការផ្ទេរពីក្លិបវិសាខា ទៅកាន់ក្លិបលីគកំពូលតៃវ៉ាន់នេះដែរ ទោះបីមិនបានបញ្ជាក់ច្បាស់ពីតម្លៃពលកម្មដែល វាសនា ត្រូវទទួលបាន តែមន្ដ្រីជាន់ខ្ពស់សហព័ន្ធដដែល បានបង្ហើបយ៉ាងហោច ១ឆ្នាំ វឿន វាសនា ទទួលបានតម្លៃពលកម្មជាង ១០ម៉ឺនដុល្លារ។ នេះគឺជាតម្លៃពលកម្មកំណត់ត្រាមួយសម្រាប់កីឡាករបាល់ទះអាជីពកម្ពុជា ហើយក៏ជាគំរូមួយ សម្រាប់យុវជនជំនាន់ក្រោយខំប្រឹង ដើម្បីទទួលបានឱកាសដូចកីឡាករមានដើមកំណើតពីខេត្តបាត់ដំបងនេះផងដែរ។

គួរដឹងថា ៣រដូវកាលកន្លងមក ដែល វាសនា បានចូលរួមជាមួយ Win Streak រូបគេបានជួយក្លិបឈ្នះជើងឯកលីគតៃវ៉ាន់ ២រដូវកាលជាប់គ្នា កាលពីឆ្នាំ២០២៣/២៤ និងឆ្នាំ២០២៤/២៥ តែសោកស្ដាយឆ្នាំ២០២៥/២៦ បន្ទាប់ពីរួមចំណែកជួយក្រុមឈានដល់ជុំផ្ដាច់ព្រ័ត្រ វាសនា បានខកខានលេងដោយសារបទបញ្ញត្តិរបស់សហព័ន្ធបាល់ទះអន្ដរជាតិ ដែលកំណត់មិនឲ្យកីឡាករជាប់ជម្រើសជាតិលេង មិនអាចជួយក្រុមការពារជើងឯកបានឡើយ។

យ៉ាងណាការធ្វើបានយ៉ាងល្អ ពិសេសការបំបែកកំណត់ត្រាក្លាយជាកីឡាករក្នុងលីគបាល់ទះតៃវ៉ាន់ដំបូងគេ ដែលអាចរកបានលើស ១ពាន់ពិន្ទុក្នុងមួយរដូវកាល ពោលគឺចំនួន ១,០២៨ ពិន្ទុរបស់ វឿន វាសនា បានធ្វើឲ្យអ្នកគាំទ្រក្លិប Win Streak សប្បាយរីករាយ និងគាំទ្រពេញទំហឹង បន្ទាប់ពីក្លិបសម្រេចបន្ដកុងត្រាជាមួយកីឡាករជម្រើសជាតិកម្ពុជារូបនេះ ស្របពេលក្លិបបានរុះរើកីឡាករជាច្រើន សូម្បីគ្រូបង្វឹក ដើម្បីត្រៀប្រកួតជើងឯកនារដូវកាលថ្មីខាងមុខ៕ អត្ថបទ លី ឈុនឡា


 

អត្ថបទដែលទាក់ទង

កូឡុំប៊ីយកឈ្នះកុងហ្គោ ១-០ ធានាកៅអីឡើងវគ្គ ៣២ ក្រុមចុងក្រោយ World Cup 2026
2026/06/24 12:37:47 pm        1
ក្រូអាស៊ីស្រោចស្រង់ក្តីសង្ឃឹមឡើងវគ្គ ៣២ ក្រុមក្រោយយកឈ្នះប៉ាណាម៉ា ១-០
2026/06/24 12:33:12 pm        1
អង់គ្លេសធ្វើអ្វីហ្គាណាមិនចេញ ខណៈកៅអីវគ្គ ៣២ ក្រុមចុងក្រោយត្រូវរង់ចាំដល់ប្រកួតទីបី
2026/06/24 12:27:47 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាពិគ្រោះយោបល់អាយប៉ាស្តីពីគ្រឿងញៀន លើកទី៩ (The 9th AIPACODD)

2026/06/24 01:05:34 pm
​អយ្យការអមសាលាដំបូងខេត្តព្រះវិហារ ចុះធ្វើអធិការកិច្ចនៅពន្ធនាគារខេត្ត ដើម្បីពង្រឹងសីលធម៌វិជ្ជាជីវៈ និងការគោរពសិទ្ធិមនុស្ស
2026/06/24 12:56:00 pm
​យុវជនបង្ហាញការដឹងគុណរាជរដ្ឋាភិបាលដែលផ្តល់ការបណ្តុះបណ្តាលជំនាញឥតគិតថ្លៃដល់ពួកគេ
2026/06/24 12:43:42 pm
​កូឡុំប៊ីយកឈ្នះកុងហ្គោ ១-០ ធានាកៅអីឡើងវគ្គ ៣២ ក្រុមចុងក្រោយ World Cup 2026
2026/06/24 12:37:47 pm
​ក្រូអាស៊ីស្រោចស្រង់ក្តីសង្ឃឹមឡើងវគ្គ ៣២ ក្រុមក្រោយយកឈ្នះប៉ាណាម៉ា ១-០
2026/06/24 12:33:12 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/06/24 02:54:59 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/06/23 05:36:33 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/06/22 09:58:31 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/06/22 12:20:17 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am