ការស៊ើបអង្កេតរបស់UN៖ អ៊ីស្រាអែលបានកំណត់គោលដៅលើកុមារនៅហ្កាហ្សា បណ្តាលឱ្យមានអំពើប្រល័យពូជសាសន៍

2026/06/24 11:53:02 am        46

គណៈកម្មការឯករាជ្យរបស់អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃអង្គារ ទី២៣ ខែមិថុនា ថា អាជ្ញាធរ និងកងកម្លាំងសន្តិសុខអ៊ីស្រាអែល បានកំណត់គោលដៅលើកុមារប៉ាឡេស្ទីនដោយចេតនា បណ្តាលឱ្យមានអំពើប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងឧក្រិដ្ឋកម្មសង្គ្រាមនៅក្នុងតំបន់ហ្កាហ្សា និងឧក្រិដ្ឋកម្មសង្គ្រាមនៅតំបន់កាន់កាប់ West Bank។

របាយការណ៍របស់គណៈកម្មការស៊ើបអង្កេតអន្តរជាតិឯករាជ្យរបស់អង្គការសហប្រជាជាតិស្តីពីដែនដីប៉ាឡេស្ទីនរួមទាំងទីក្រុងយេរូសាឡឹមខាងកើត និងអ៊ីស្រាអែល បានពិនិត្យឃើញពីការរំលោភបំពានលើកុមារប៉ាឡេស្ទីន ចាប់តាំងពីការចាប់ផ្តើមសង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣។

របាយការណ៍នេះបានរកឃើញថា ប្រហែល៣០% នៃអ្នកដែលត្រូវបានសម្លាប់នៅក្នុងសង្គ្រាមតំបន់ហ្កាហ្សា គឺជាកុមារ។ របាយការណ៍កាលពីពេលមុនរបស់គណៈកម្មការក្នុងខែកញ្ញា បានរកឃើញថា អ៊ីស្រាអែល បានប្រព្រឹត្តអំពើប្រល័យពូជសាសន៍នៅតំបន់ហ្កាហ្សា ហើយមន្ត្រីជាន់ខ្ពស់អ៊ីស្រាអែល រួមទាំងនាយករដ្ឋមន្ត្រី លោក Benjamin Netanyahu បានញុះញង់ឱ្យប្រព្រឹត្តអំពើទាំងនេះ ជាការចោទប្រកាន់ដែលអ៊ីស្រាអែលហៅថាជារឿងធ្វើឲ្យខូចឈ្មោះ។ គណៈកម្មការអង្គការសហប្រជាជាតិបាននិយាយថា កុមារប៉ាឡេស្ទីនត្រូវបានគេកំណត់គោលដៅ និងសម្លាប់ដោយចេតនាក្នុងអំឡុងពេលសង្គ្រាម រួមទាំងបន្ទាប់ពីបទឈប់បាញ់បានចូលជាធរមាននៅក្នុងខែតុលា ឆ្នាំ២០២៥។ គណៈកម្មការ បាននិយាយថា នេះគឺជាធាតុផ្សំសំខាន់ដែលបង្កើតបំណងប្រល័យពូជសាសន៍ដោយអាជ្ញាធរ និងកងកម្លាំងសន្តិសុខអ៊ីស្រាអែល ដើម្បីបំផ្លាញក្រុមប៉ាឡេស្ទីនទាំងមូល ឬដោយផ្នែកនៅក្នុងតំបន់ហ្កាហ្សា។

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm        1
ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1
ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am