Neymar អាចបង្ហាញខ្លួនដំបូងនៅបាល់ទាត់ពិភពលោកឆ្នាំនេះនៅពេលប្រេស៊ីលជួបស្កុតឡែន

2026/06/24 11:54:16 am        81

ក្រុមជម្រើសជាតិប្រេស៊ីល អាចមានវត្តមានត្រឡប់មកវិញដ៏សំខាន់របស់ខ្សែប្រយុទ្ធឆ្នើម Neymar ក្នុងការប្រកួតជាមួយស្កុតឡែនរាត្រីនេះ ខណៈគ្រូបង្វឹក Carlo Ancelotti កំពុងវាយតម្លៃថា កីឡាករវ័យ ៣៤ ឆ្នាំរូបនេះ មានសភាពរាងកាយគ្រប់គ្រាន់សម្រាប់ការវិលត្រឡប់មកប្រកួតវិញឬអត់ បន្ទាប់ពីរបួសសាច់ដុំកំភួនជើង។

Neymar ត្រូវបានលោក Ancelotti កោះហៅចូលក្រុមជម្រើសជាតិជាថ្មី បន្ទាប់ពីអវត្តមានជិត ៣ ឆ្នាំ ប៉ុន្តែមិនទាន់បានបង្ហាញខ្លួនក្នុងការប្រកួត World Cup ឆ្នាំនេះនៅឡើយទេ ដោយសារបញ្ហារបួស។ អវត្តមានរបស់គេក្នុងការប្រកួតបើកឆាកទល់នឹងម៉ារ៉ុក និង ហៃទី បានធ្វើឱ្យអ្នកគាំទ្រជាច្រើនចង់ដឹងថា តើគេអាចត្រឡប់មកលេងបាល់ទាត់ក្នុងកម្រិតកំពូលបានដែរឬទេ។

ការប្រកួតចុងក្រោយរបស់នេយម៉ាជាមួយប្រេស៊ីល គឺនៅឆ្នាំ ២០២៣ ពេលគាត់រងរបួសជង្គង់ធ្ងន់ធ្ងរក្នុងជំនួបទល់នឹងអ៊ុយរូហ្គាយក្នុងវគ្គជម្រុះ World Cup។ ចាប់តាំងពីពេលនោះមក គេបានអវត្តមានប្រមាណ ៦៥០ ថ្ងៃ ដោយសាររបួសជាបន្តបន្ទាប់ក្នុងអំឡុងពេលលេងនៅអារ៉ាប៊ីសាអ៊ូឌីត និងក្រោយមកវិលត្រឡប់ទៅកាន់ក្លិបកុមារភាពរបស់ខ្លួន Santos FC ដើម្បីស្ដារអាជីពឡើងវិញ។

ក្រោយខកខានការប្រកួតពីរលើកដំបូង Neymar បានវិលត្រឡប់មកហ្វឹកហាត់ពេញលេញកាលពីសប្ដាហ៍មុន ហើយកាលពីថ្ងៃចន្ទ គេបានចូលរួមហ្វឹកហាត់យុទ្ធសាស្ត្រ និងហ្វឹកហាត់ជាក្រុមជាលើកដំបូង ខណៈខ្សែប្រយុទ្ធ Arsenal, Gabriel Martinelli បានបង្ហាញជំនឿថា Neymar បានត្រៀមខ្លួនរួចរាល់សម្រាប់ការវិលត្រឡប់។

បច្ចុប្បន្ន ប្រេស៊ីលកំពុងឈរកំពូលតារាងពូល C មាន ៤ ពិន្ទុ ស្មើជាមួយម៉ារ៉ុក ប៉ុន្តែមានគ្រាប់បាល់ចំណេញល្អជាង ខណៈស្កុតឡែនឈរលេខ ៣ មាន ៣ ពិន្ទុ។

តាមលក្ខខណ្ឌបច្ចុប្បន្ន ប្រេស៊ីលនឹងឡើងទៅវគ្គ ៣២ ក្រុមចុងក្រោយក្នុងនាមជាក្រុមឈ្នះពូល ប្រសិនបើពួកគេឈ្នះ ឬស្មើស្កុតឡែន ហើយម៉ារ៉ុកមិនអាចយកឈ្នះហៃទីបាន៕ អត្ថបទ៖នាង សុភាវុធ



អត្ថបទដែលទាក់ទង

កូឡុំប៊ីយកឈ្នះកុងហ្គោ ១-០ ធានាកៅអីឡើងវគ្គ ៣២ ក្រុមចុងក្រោយ World Cup 2026
2026/06/24 12:37:47 pm        1
ក្រូអាស៊ីស្រោចស្រង់ក្តីសង្ឃឹមឡើងវគ្គ ៣២ ក្រុមក្រោយយកឈ្នះប៉ាណាម៉ា ១-០
2026/06/24 12:33:12 pm        1
អង់គ្លេសធ្វើអ្វីហ្គាណាមិនចេញ ខណៈកៅអីវគ្គ ៣២ ក្រុមចុងក្រោយត្រូវរង់ចាំដល់ប្រកួតទីបី
2026/06/24 12:27:47 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាពិគ្រោះយោបល់អាយប៉ាស្តីពីគ្រឿងញៀន លើកទី៩ (The 9th AIPACODD)

2026/06/24 01:05:34 pm
​អយ្យការអមសាលាដំបូងខេត្តព្រះវិហារ ចុះធ្វើអធិការកិច្ចនៅពន្ធនាគារខេត្ត ដើម្បីពង្រឹងសីលធម៌វិជ្ជាជីវៈ និងការគោរពសិទ្ធិមនុស្ស
2026/06/24 12:56:00 pm
​យុវជនបង្ហាញការដឹងគុណរាជរដ្ឋាភិបាលដែលផ្តល់ការបណ្តុះបណ្តាលជំនាញឥតគិតថ្លៃដល់ពួកគេ
2026/06/24 12:43:42 pm
​កូឡុំប៊ីយកឈ្នះកុងហ្គោ ១-០ ធានាកៅអីឡើងវគ្គ ៣២ ក្រុមចុងក្រោយ World Cup 2026
2026/06/24 12:37:47 pm
​ក្រូអាស៊ីស្រោចស្រង់ក្តីសង្ឃឹមឡើងវគ្គ ៣២ ក្រុមក្រោយយកឈ្នះប៉ាណាម៉ា ១-០
2026/06/24 12:33:12 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/06/24 02:54:59 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/06/23 05:36:33 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/06/22 09:58:31 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/06/22 12:20:17 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am