ប្រធានាធិបតីអាមេរិក Donald Trump នឹងចូលរួមប្រគល់​ពានរង្វាន់បាល់ទាត់​ពិភពលោក​នៅវគ្គផ្តាច់ព្រ័ត្រ

2026/06/24 12:22:13 pm        53

ប្រធានសហព័ន្ធបាល់ទាត់អន្តរជាតិ FIFA លោក Gianni Infantino បានបញ្ជាក់ថា ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump នឹងចូលរួមក្នុងពិធីប្រគល់ពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup 2026 នៅវគ្គផ្តាច់ព្រ័ត្រខែក្រោយនេះ។

ក្នុងបទសម្ភាសន៍ជាមួយកម្មវិធី Fox & Friends ថ្មីៗនេះលោក Infantino បាននិយាយថា រូបលោក និងលោក Trump នឹងមានវត្តមាននៅវគ្គផ្តាច់ព្រ័ត្រដើម្បីប្រគល់ពានរង្វាន់ពិភពលោកទៅកាន់ក្រុមជើងឯកនៅកីឡដ្ឋាន MetLife រដ្ឋ New Jersey។

គួររំលឹកថាលោក Trump ក៏ធ្លាប់បានចូលរួមកពិធីប្រគល់ពានរង្វាន់ FIFA Club World Cup ឆ្នាំមុនផងដែរ នៅពេល Chelsea យកឈ្នះ Paris Saint-Germain ៣-០ នៅវគ្គផ្តាច់ព្រ័ត្រដែលធ្វើឡើងនៅកីឡដ្ឋាន MetLife នេះដែរ។

យោងតាមសារព័ត៌មាន The Athletic ដែលដកស្រង់ប្រភពពី FIFA បានឱ្យដឹងថា លោក Infantino មានគោលបំណងចូលរួមទស្សនាការប្រកួតឱ្យបានច្រើនបំផុតក្នុងព្រឹត្តិការណ៍ World Cup ឆ្នាំនេះ ហើយរហូតមកដល់ពេលនេះ លោកបានចូលរួមទស្សនាប្រកួតរហូតដល់ពីរប្រកួតក្នុងមួយថ្ងៃ។

ដោយឡែក លោក Donald Trump នៅមិនទាន់បានចូលរួមទស្សនាការប្រកួតណាមួយនៃ FIFA World Cup 2026 នៅឡើយទេ ប៉ុន្តែការបញ្ជាក់របស់លោក Infantino បានបង្ហាញថា លោកនឹងមានវត្តមានក្នុងព្រឹត្តិការណ៍ដ៏ធំបំផុតរបស់បាល់ទាត់ពិភពលោកនៅវគ្គផ្តាច់ព្រ័ត្រ៕ អត្ថបទ៖នាង សុភាវុធ


អត្ថបទដែលទាក់ទង

កូឡុំប៊ីយកឈ្នះកុងហ្គោ ១-០ ធានាកៅអីឡើងវគ្គ ៣២ ក្រុមចុងក្រោយ World Cup 2026
2026/06/24 12:37:47 pm        1
ក្រូអាស៊ីស្រោចស្រង់ក្តីសង្ឃឹមឡើងវគ្គ ៣២ ក្រុមក្រោយយកឈ្នះប៉ាណាម៉ា ១-០
2026/06/24 12:33:12 pm        1
អង់គ្លេសធ្វើអ្វីហ្គាណាមិនចេញ ខណៈកៅអីវគ្គ ៣២ ក្រុមចុងក្រោយត្រូវរង់ចាំដល់ប្រកួតទីបី
2026/06/24 12:27:47 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ នឹងនាំយកឱកាសកា​រងារជាង ៩ម៉ឺនកន្លែង រួមនឹងអត្ថប្រយោជន៍ស​ង្គម និង​ការបណ្ដុះបណ្ដាលជំនាញ​ដោយឥតគិតថ្លៃ​ ជូ​ន​ដល់អតី​ត​ព​លករ និង​ពលរដ្ឋ​នៅក្នុងខេត្តត្បូង​ឃ្មុំនៅ​ចុងសប្ដាហ៍នេះ

2026/06/24 02:11:17 pm
​សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ប្រគល់ផ្ទះ១ខ្នងជូនគ្រួសារមានជីវភាពខ្វះខាត និងសមាជិកគ្រួសារច្រើន
2026/06/24 01:53:41 pm
​គណៈកម្មការទី៩ព្រឹទ្ធសភា ប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ដើម្បីពិនិត្យសិក្សាលើសេចក្ដីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់
2026/06/24 01:49:46 pm
​គណៈវិស្វករកម្ពុជា បើកការវាយតម្លៃសម្បទាវិជ្ជាជីវៈវិស្វកម្ម ដល់បេក្ខជនវិស្វករអាជីពជាតិលើកទី៣៥
2026/06/24 01:31:19 pm
​ក្រសួងកិច្ចការនារីដាក់ឱ្យអនុវត្តជាផ្លូវការកម្មវិធីភាពជាអ្នកដឹកនាំរបស់ក្មេងស្រី ដើម្បីបង្កើនមូលធនមនុស្សក្នុងសង្គម
2026/06/24 01:29:40 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/06/24 02:54:59 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/06/23 05:36:33 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/06/22 09:58:31 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/06/22 12:20:17 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am