អង់គ្លេសធ្វើអ្វីហ្គាណាមិនចេញ ខណៈកៅអីវគ្គ ៣២ ក្រុមចុងក្រោយត្រូវរង់ចាំដល់ប្រកួតទីបី

2026/06/24 12:27:47 pm        45

ក្រុមជម្រើសជាតិអង់គ្លេសមិនអាចបន្តទម្រង់លេងដ៏ល្អដែលបានយកឈ្នះក្រូអាស៊ីក្នុងប្រកួតដំបូង ៤-២ នៅ FIFA World Cup 2026 បានទេ បន្ទាប់ពីធ្វើឱ្យក្រុមហ្គាណាមិនចេញបានត្រឹមស្មើគ្នា ០-០ នៅទីក្រុង Boston។

ក្រុមរបស់លោក Thomas Tuchel បានឈានជើងចូលប្រកួតដោយដឹងថា ជ័យជម្នះនឹងធានាកៅអីទៅកាន់វគ្គ ៣២ ក្រុមចុងក្រោយ។

ទោះជាយ៉ាងណា ពួកគេមិនអាចទម្លុះខ្សែការពារដ៏រឹងមាំ និងការរៀបចំក្រុមយ៉ាងមានវិន័យរបស់ហ្គាណាបានឡើយ។

ពេញមួយការប្រកួត អង់គ្លេសគ្រប់គ្រងបាល់បានច្រើន និងព្យាយាមបង្កើតឱកាសស៊ុតបញ្ចូលទីជាច្រើនលើក ប៉ុន្តែការការពារដ៏មានប្រសិទ្ធភាពរបស់ហ្គាណាបានធ្វើឱ្យក្រុមតោកំណាចទាំងបីមិនអាចរកគ្រាប់បាល់ជ័យជម្នះបាន។

លទ្ធផលស្មើនេះមានន័យថា អង់គ្លេសនៅតែឈរនៅកំពូលតារាងពូល L ប៉ុន្តែមិនទាន់ធានាការឡើងទៅវគ្គបន្តនៅឡើយទេ។ ពួកគេនឹងត្រូវរង់ចាំការប្រកួតចុងក្រោយក្នុងវគ្គចែកពូល ដើម្បីដឹងថាបានទៅវគ្គ ៣២ ក្រុមរឺអត់។

ប្រកួតបន្ទាប់ អង់គ្លេសនឹងត្រូវជួបក្រុមប៉ាណាម៉ា នៅរដ្ឋ New Jersey ព្រឹកថ្ងៃអាទិត្យចុងសប្តាហ៍នេះ ខណៈហ្គាណានឹងធ្វើដំណើរទៅកាន់ទីក្រុង Philadelphia ដើម្បីប្រកួតជាមួយក្រូអាស៊ី។

ការប្រកួតទាំងពីរនឹងចាប់ផ្តើមក្នុងពេលតែមួយ ហើយនឹងកំណត់ជោគវាសនារបស់ក្រុមក្នុងពូល L សម្រាប់ការឡើងទៅវគ្គ ៣២ ក្រុមចុងក្រោយ៕ អត្ថបទ៖នាង សុភាវុធ



អត្ថបទដែលទាក់ទង

កូឡុំប៊ីយកឈ្នះកុងហ្គោ ១-០ ធានាកៅអីឡើងវគ្គ ៣២ ក្រុមចុងក្រោយ World Cup 2026
2026/06/24 12:37:47 pm        1
ក្រូអាស៊ីស្រោចស្រង់ក្តីសង្ឃឹមឡើងវគ្គ ៣២ ក្រុមក្រោយយកឈ្នះប៉ាណាម៉ា ១-០
2026/06/24 12:33:12 pm        1
អង់គ្លេសធ្វើអ្វីហ្គាណាមិនចេញ ខណៈកៅអីវគ្គ ៣២ ក្រុមចុងក្រោយត្រូវរង់ចាំដល់ប្រកួតទីបី
2026/06/24 12:27:47 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មេដឹកនាំក្រុមហេសបូឡាទាមទារឲ្យអ៊ីស្រាអែល ដកកងទ័ពចេញពីលីបង់ទាំងស្រុង

2026/06/24 03:18:44 pm
​ក្រសួងការងារ នឹងនាំយកឱកាសកា​រងារជាង ៩ម៉ឺនកន្លែង រួមនឹងអត្ថប្រយោជន៍ស​ង្គម និង​ការបណ្ដុះបណ្ដាលជំនាញ​ដោយឥតគិតថ្លៃ​ ជូ​ន​ដល់អតី​ត​ព​លករ និង​ពលរដ្ឋ​នៅក្នុងខេត្តត្បូង​ឃ្មុំនៅ​ចុងសប្ដាហ៍នេះ
2026/06/24 02:11:17 pm
​សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ប្រគល់ផ្ទះ១ខ្នងជូនគ្រួសារមានជីវភាពខ្វះខាត និងសមាជិកគ្រួសារច្រើន
2026/06/24 01:53:41 pm
​គណៈកម្មការទី៩ព្រឹទ្ធសភា ប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ដើម្បីពិនិត្យសិក្សាលើសេចក្ដីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់
2026/06/24 01:49:46 pm
​គណៈវិស្វករកម្ពុជា បើកការវាយតម្លៃសម្បទាវិជ្ជាជីវៈវិស្វកម្ម ដល់បេក្ខជនវិស្វករអាជីពជាតិលើកទី៣៥
2026/06/24 01:31:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/06/24 02:54:59 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/06/23 05:36:33 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/06/22 09:58:31 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/06/22 12:20:17 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am