ក្រុមជម្រើសជាតិក្រូអាស៊ីនៅតែរក្សាឱកាសឆ្ពោះទៅកាន់វគ្គ ៣២ ក្រុមចុងក្រោយនៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2026 បន្ទាប់ពីយកឈ្នះប៉ាណាម៉ាក្នុងលទ្ធផល ១-០ នៅទីក្រុង Toronto ប្រទេសកាណាដា និងទទួលបាន ៣ ពិន្ទុដំបូងរបស់ខ្លួនក្នុងពូល L។
គ្រាប់បាល់ជ័យជម្នះរបស់ក្រូអាស៊ីកើតឡើងនៅនាទីទី ៥៤ ដោយកីឡាករបម្រុង Ante Budimir ដែលបានបញ្ចប់ទីយ៉ាងល្អត្រឹម ៩ នាទីក្រោយសម្រាកវគ្គទីមួយ។
ជ័យជម្នះនេះមិនត្រឹមតែជួយឱ្យក្រូអាស៊ីបន្តក្ដីសង្ឃឹមឡើងទៅវគ្គបន្តប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបញ្ចប់ក្ដីសង្ឃឹមរបស់ប៉ាណាម៉ាក្នុងការប្រជែងកៅអីវគ្គបន្ទាប់ផងដែរ បន្ទាប់ពីពួកគេចាញ់ទាំងពីរប្រកួតដំបូងក្នុងពូល។
លទ្ធផលនេះក៏បានធ្វើឱ្យការបង្ហាញខ្លួនជាលើកទី ២០០ ក្នុងក្រុមជម្រើសជាតិរបស់ប្រធានក្រុម Luka Modric បញ្ចប់ទៅដោយភាពរីករាយ។ ខ្សែបម្រើវ័យ ៤០ ឆ្នាំរូបនេះ បានក្លាយជាកីឡាករបុរសទី ៤ ក្នុងប្រវត្តិសាស្ត្របាល់ទាត់អន្តរជាតិ ដែលអាចឈានដល់ការបង្ហាញខ្លួនចំនួន ២០០ ប្រកួតឱ្យក្រុមជម្រើសជាតិ។
ប្រកួតបន្ទាប់ក្រូអាស៊ី នឹងត្រូវជួបក្រុមហ្គាណា ក្នុងការប្រកួតចុងក្រោយនៃវគ្គចែកពូលនៅទីក្រុង Philadelphia នៅព្រឹកថ្ងៃអាទិត្យ។
ចំណែកឯក្រុមប៉ាណាម៉ា នឹងត្រូវជួបក្រុមអង់គ្លេសក្នុងការប្រកួតបិទបញ្ចប់វគ្គចែកពូល ដែលនឹងធ្វើឡើងក្នុងពេលតែមួយនៅរដ្ឋ New Jersey៕អត្ថបទ៖នាង សុភាវុធ
