កោះតៃវ៉ាន់៖ ពេលវេលាព្រមាន សម្រាប់ការវាយក្រសោបណាមួយរបស់ចិន គឺខើចទៅៗហើយ​

2026/06/24 11:06:27 pm        62

អាជ្ញាធរ​នៃ​ស្ថាប័ន​ការពារដែន​កោះ​ លោក Wellington Koo បាននិយាយនៅថ្ងៃពុធ (ទី២៤ ខែមិថុនា ឆ្នាំ២០២៦) នេះ​ថា យោធារបស់​កោះ​តៃវ៉ាន់ ត្រូវសាកល្បងថា តើខ្លួនអាចឆ្លើយតបបាន​ភ្លាមៗ ចំពោះសង្គ្រាមដែលកំពុងផ្ទុះឡើងដែរ ឬអត់ ខណៈដែលពេលវេលាព្រមាន សម្រាប់ការវាយក្រសោប​ណាមួយដោយ​ប្រទេសចិន គឺកាន់តែ​​ខើចទៅៗហើយ​។

កោះ​តៃវ៉ាន់កំពុងធ្វើសមយុទ្ធ «ត្រៀមខ្លួនប្រយុទ្ធភ្លាមៗ» រយៈពេល ៥ថ្ងៃ នៅសប្តាហ៍នេះ។ យោធារបស់ខ្លួនបានចាប់ផ្តើមរៀប​ចំសមយុទ្ធមួយចំនួនរបស់ខ្លួនផ្អែក​តាម​សេណារីយ៉ូ ដែលចិនបានប្រែក្លាយសមយុទ្ធធម្មតានៅជុំវិញកោះនេះ ទៅជាការវាយប្រហារពិតប្រាកដ។

គួរបញ្ជាក់​ថា ចិនចាត់ទុកតៃវ៉ាន់ ដែលជា​កោះ​ស្វ័យ​គ្រប់គ្រងដោយលទ្ធិ​ប្រជាធិបតេយ្យមួយ​នេះ​ថា ជាទឹកដីរបស់ខ្លួន ហើយយោធារបស់ប្រទេស​នេះ​ធ្វើប្រតិបត្តិការនៅជុំវិញកោះនេះស្ទើររាល់ថ្ងៃ។ នាវាផ្ទុកយន្តហោះថ្មីបំផុតរបស់ចិន បានធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់កាល​ពី​ថ្ងៃទី២៣ ខែមិថុនា។

លោក Koo បានប្រាប់អ្នកសារព័ត៌មាននៅសភាថា សមយុទ្ធនេះបានផ្ដោត​កាន់តែខ្លាំងទៅលើសមត្ថភាពក្នុងការឆ្លើយតបយ៉ាងឆាប់រហ័ស និងផ្លាស់ប្តូរយ៉ាងឆាប់រហ័សទៅជាការត្រៀមខ្លួនប្រយុទ្ធ។ លោកបានបញ្ជាក់ថា៖ «វាមានបំណងបង្កើត​នូវ​ល្បឿនដែលយើងជឿថា ចាំបាច់សម្រាប់ការបំលែងពីស្ថានភាពសន្តិភាពទៅជាស្ថានភាពសង្គ្រាម​។ ម្យ៉ាងវិញទៀត ដោយសារស្ថានភាពគំរាមកំហែងបច្ចុប្បន្នពីគូអរិ​ ហើយដោយសារយើងជឿថា ពេលវេលាព្រមានកំពុងតែ​រួញ​ខ្លីទៅៗ យើងត្រូវផ្ទៀងផ្ទាត់ថា យើងអាចឆ្លើយតបបាន​ភ្លាម​ៗ​»។

កោះ​តៃវ៉ាន់ធ្វើសមយុទ្ធយោធាជាប្រចាំ រួមទាំងនៅដើមខែមិថុនា នៅពេលដែលខ្លួនបានបាញ់ប្រព័ន្ធរ៉ូកែត HIMARS ថ្មីផលិតដោយសហរដ្ឋអាមេរិក ចូលទៅក្នុងច្រកសមុទ្រតៃវ៉ាន់។ អំឡុង​ពេល​និយាយ​ នៅឯ​ទីក្រុងប៉េកាំង នា​ថ្ងៃទី២៤ ខែមិថុនានេះ​ លោកស្រី Zhang Han អ្នកនាំពាក្យការិយាល័យទទួល​បន្ទុក​កិច្ចការកោះ​តៃវ៉ាន់របស់ប្រទេសចិន បានលើកឡើង​ថា សមយុទ្ធទាំងនេះបានបង្ហាញពី «ចេតនាអាក្រក់» របស់គណបក្សប្រជាធិបតេយ្យជឿនលឿន (DPP) ដែលកំពុងកាន់អំណាច ក្នុង​ការ​ស្វែងរកឯករាជ្យដោយកម្លាំង៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        73
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        118
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        107

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ

2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm