មន្ត្រីអ៊ីរ៉ង់និយាយថា ពួកគេមិនបានធ្វើការប្តេជ្ញាចិត្តណាមួយនៅក្នុងប្រទេសស្វីសទាក់ទងទៅនឹងកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេអេរ៉ង់ទេ ហើយពួកគេមិនបានជួបជាមួយមន្ត្រីណាម្នាក់មកពីទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) រួមទាំងអគ្គនាយករបស់ទីភ្នាក់ងារ លោក Rafael Grossi ដែរ។
ក្នុងរយៈពេលមួយឆ្នាំកន្លងទៅនេះ មានភាពតានតឹងយ៉ាងខ្លាំងរវាងទីភ្នាក់ងារ IAEA និងរដ្ឋាភិបាលអ៊ីរ៉ង់ ដោយបានចោទប្រកាន់ទីភ្នាក់ងារ IAEA ថា បានសហការជាមួយអ៊ីស្រាអែល។ អ៊ីរ៉ង់ បានស្នើសុំឱ្យទីភ្នាក់ងារនេះចាកចេញក្នុងអំឡុងពេលសង្គ្រាម១២ថ្ងៃកាលពីខែមិថុនា ឆ្នាំមុន ដោយសារហេតុផលសុវត្ថិភាព។
មន្ត្រីអ៊ីរ៉ង់និយាយថា ខណៈពួកគេមិនបានធ្វើការប្តេជ្ញាចិត្តណាមួយ ដូច្នេះពួកគេពុំមានគម្រោងអញ្ជើញ ទីភ្នាក់ងារ IAEA ត្រឡប់ទៅប្រទេសខ្លួនវិញឡើយ។ ប៉ុន្តែ អ៊ីរ៉ង់ពុំបានច្រានចោលលទ្ធភាពដែលរឿងនេះអាចកើតឡើងនាពេលខាងមុខនោះទេ។ ដើម្បីផ្តល់ក្របខ័ណ្ឌច្បាប់សម្រាប់រឿងនេះ ការសម្រេចចិត្តណាមួយដើម្បីអនុញ្ញាតឱ្យក្រុមអធិការកិច្ចត្រឡប់ទៅវិញនឹងអាស្រ័យលើក្រុមប្រឹក្សាសន្តិសុខជាតិជាន់ខ្ពស់របស់អ៊ីរ៉ង់។

