ឯកឧត្តម ម៉ា ឈឿន ជំរុញអាជ្ញាធរខំធ្វើ​អត្តសញ្ញាណប័ណ្ណ​ជូនពលរដ្ឋ ​ដើម្បីបានបោះឆ្នោតគ្រប់គ្នា

2022/04/27 04:28:42 pm        735

កំពង់ចាម៖ ខណៈការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ កាន់តែខិតជិតមកដល់ហើយនោះ ឯកឧត្តមបណ្ឌិត ម៉ា ឈឿន តំណាងរាស្ត្រមណ្ឌលកំពង់ចាម និងជាប្រធានក្រុមការងារចុះជួយ​ស្រុកជើងព្រៃ បានជំរុញអាជ្ញាធរមូលដ្ឋាន ត្រូវខិតខំធ្វើអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋ ឲ្យបានទាន់ពេលវេលា ដើម្បីឲ្យពួកគាត់បានចូលរួមបោះឆ្នោតគ្រប់ៗគ្នា ។

ក្នុងឱកាសជួបសំណេះសំណាល បេក្ខជនឈរឈ្មោះបោះឆ្នោត ក្រុមប្រឹក្សាឃុំសង្កាត់ ស្រុកជើងព្រៃ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម ម៉ា ឈឿន មានប្រសាសន៍ថា អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងគ្រប់ប្រភេទ ត្រូវរក្សាឲ្យបាននូវសុខសន្តិភាព ទោះក្នុងតម្លៃណាក៏ដោយ រួមនឹង​ខិតខំ​យកចិត្តទុកដាក់ ​​អនុវត្តន៍នូវគោលនយោបាយភូមិឃុំ-សង្កាត់ ​មាន​សុវត្ថិភាព ​ដោយរួមគ្នាគិត រួមគ្នា​ធ្វើឲ្យមាន​ប្រសិទ្ធភាព ​ពិសេសក្នុងអំឡុងពេលយុទ្ធនាការ​ឃោសនា​រក​សំលេងឆ្នោត និងក្នុងអំឡុង​ពេល​បោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ និងការបោះឆ្នោតជ្រើសតាំង​តំណាង​រាស្រ្ត អាណត្តិទី៨ ឆ្នាំ២០២៣ខាងមុខ ។

ឯកឧត្តម បន្តថា អាជ្ញាធរមូលដ្ឋាន និងនគរបាលប៉ុស្តិ៍ឃុំត្រូវយកចិត្តទុកដាក់បន្តទៀត ចំពោះប្រជា​ពលរដ្ឋ ដែលគ្មានអត្តសញ្ញាណប័ណ្ណ ត្រូវធ្វើឯកសារបញ្ជាក់ ដើម្បីអាចឲ្យពួកគាត់អាចមានសិទ្ធ​ចូលរួម​បោះឆ្នោត ​នាពេលខាងមុខនេះ​ ដែលកិច្ចការងារនេះ សម្រាប់ស្រុកជើងព្រៃ​បានធ្វើជូន​ប្រជាពលរដ្ឋ​រួច​ហើយនោះ ។

ឯកឧត្តមបណ្ឌិត ម៉ា ឈឿន ក៏បានជំរុញបន្ថែម​ដល់អាជ្ញាធរមូលដ្ឋាន ​ត្រូវខិតខំបម្រើប្រជាពលរដ្ឋ​ឲ្យបានល្អប្រសើរ ​មិនមែនតែពេលជិតបោះឆ្នោតនោះទេ​ គឺគ្រប់ពេលវេលាទាំងអស់ ។

ជាមួយគ្នានោះ ​ឯកឧត្តម អ៊ុន ចាន់ដា ​អភិបាលខេត្តកំពង់ចាម បានណែនាំដល់​បេក្ខជនឈរ​ឈ្មោះ​ទាំងអស់ ត្រូវត្រៀមខ្លូនចូលរួម​ប្រកួតប្រជែង​ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ​ឆ្នាំ២០២២ខាងមុខ ​ដែលស្រុកជើងព្រៃមានបេក្ខជន​មក​ពីគណបក្សចំនួន៧ បាន​ចូលរួមប្រកួតប្រជែង ៕អត្ថបទ បាន សុខរិទ្ធិ


អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 04:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១០០នាក់ស្លាប់ ក្នុងទឹកជំនន់នៅប្រទេសឥណ្ឌា ប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន

2026/07/23 04:53:03 pm
​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 09:50:57 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am