ប្រមុខណាតូ នឹងជួបលោក Trump ដោយមានបំណងសម្រាល​ភាព​តានតឹង មុនកិច្ចប្រជុំកំពូលខែកក្កដា

2026/06/24 11:45:13 pm        42

លោក Mark Rutte អគ្គលេខាធិការអង្គការណាតូ (NATO) នឹងជួបជាមួយប្រធានាធិបតីអាមេរិក លោក Donald Trump នៅឯសេតវិមាន នា​ថ្ងៃពុធ (ទី២៤ ខែមិថុនា ឆ្នាំ២០២៦) ដោយស្វែងរកការបន្ធូរបន្ថយភាពតានតឹង ជុំវិញសង្គ្រាមអ៊ីរ៉ង់ និងការគំរាមកំហែងរបស់សហរដ្ឋអាមេរិក ក្នុងការបន្ថយ​ចំនួន​ទ័ព នៅអឺរ៉ុបមុនកិច្ចប្រជុំកំពូលមេដឹកនាំនៃ​អង្គការណាតូ នៅខែកក្កដា ក្នុង​ទីក្រុង Ankara ប្រទេស​ទួរគី។

លោក Trump ដែលជាអ្នករិះគន់អង្គការណាតូជាយូរមកហើយ​ ដោយ​បានហៅសម្ព័ន្ធភាពនេះថា ជា «ខ្លាក្រដាស» បានខឹងសម្បា ចំពោះការស្ទាក់ស្ទើររបស់អង្គការ​នេះ ក្នុងការគាំទ្រសហរដ្ឋអាមេរិក នៅក្នុងជម្លោះមជ្ឈិមបូព៌ា ឬជួយបើកច្រកសមុទ្រ Hormuz ឡើងវិញ បន្ទាប់ពី​ការវាយប្រហាររបស់សហរដ្ឋអាមេរិក-អ៊ីស្រាអែល លើអ៊ីរ៉ង់ កាលពី​ថ្ងៃទី២៨ ខែកុម្ភៈ បានរំខានដល់ផ្លូវដឹកជញ្ជូនប្រេងដ៏សំខាន់មួយ​នេះ​។

រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក លោក Pete Hegseth កាលពីសប្តាហ៍មុន បានរិះគន់​សម្ព័ន្ធមិត្តនេះ​ នៅឯកិច្ចប្រជុំអង្គការណាតូ និងបានប្រកាសពីការពិនិត្យឡើងវិញរយៈពេល ៦ខែនៃការដាក់ពង្រាយកងទ័ពរបស់សហរដ្ឋអាមេរិក នៅអឺរ៉ុប ដែលអាចបណ្តាលឲ្យ​មានការកាត់បន្ថយកងកម្លាំងអាមេរិកមួយចំនួន​។ នោះបានកើតឡើងបន្ទាប់ពីការសម្រេចចិត្តរបស់សហរដ្ឋអាមេរិក ក្នុងការបង្រួមសមត្ថភាពយោធារបស់សហរដ្ឋអាមេរិកដែលមានសម្រាប់សម្ព័ន្ធភាព ដោយ​ធ្វើឲ្យ​សមាជិកកំពុងជួប​ការ​លំបាក ក្នុង​ការបំពេញចន្លោះប្រហោងនេះ​។

តួនាទីចម្បងមួយរបស់លោក Rutte ចាប់តាំងពីការបោះឆ្នោតរបស់លោក Trump ក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ គឺការដោះស្រាយអរិភាពរបស់ប្រធានាធិបតីរូប​នេះ ចំពោះសម្ព័ន្ធភាព និងការពារគ្រាដ៏តានតឹង រួមទាំងការជំរុញរបស់លោក Trump ក្នុង​ការ​ចង់គ្រប់គ្រងកោះ​ Greenland កុំ​ឲ្យ​វិវត្តទៅជាវិបត្តិយូរអង្វែង៕

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់

2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm