ការក្លែង​បន្លំសុខុមាលភាព​ធ្វើ​ឲ្យ​អង់គ្លេសខាតបង់ ១០​ពាន់​លាន​ផោន ខណៈលោក Burnham ប្ដេជ្ញាបង្ក្រាប

2026/06/25 12:07:22 am        35

ការក្លែងបន្លំ និងកំហុសឆ្គង នៅក្នុងប្រព័ន្ធសុខុមាលភាពរបស់ចក្រភពអង់គ្លេស កំពុងធ្វើឲ្យ​អ្នកបង់​ពន្ធខាតបង់ ១០​ពាន់លានផោន (១៣ពាន់លានដុល្លារ) ក្នុងមួយឆ្នាំ។ នេះបើយោងតាមការវិភាគដោយស្ថាប័ន​ឃ្លាំមើលថវិការបស់រដ្ឋាភិបាល។

តួលេខទាំងនេះបានលេចឡើង​នៅពេលដែលការប៉ុនប៉ងរបស់អតីតអភិបាលក្រុង Manchester លោក Andy Burnham ក្នុង​ការ​ជំនួសតំណែង​នាយករដ្ឋមន្ត្រី បានបោះជំហានទៅមុខយ៉ាង​ធំ ដោយសារ​ការលាលែងពីតំណែងរបស់លោក Keir Starmer កាលពី​ថ្ងៃទី២២ ខែមិថុនា។ ការកាត់បន្ថយការចំណាយ​ផ្នែក​សុខុមាលភាព គឺជាអ្វីដែលលោក Starmer បានព្យាយាម និងមិន​ទទួល​បាន​ជោគជ័យ​ នៅដើមអាណត្តិរបស់លោក បន្ទាប់ពីមាន​ការបះបោររបស់សមាជិកសភារបស់លោក​។

លោក Burnham បានប្រាប់សារព័ត៌មាន​ The Times ថា គោលបំណងរបស់លោក គឺកាត់បន្ថយ​ការ​ចំណាយ​សុខុមាលភាព ដោយការ​ធ្វើឲ្យ​អ្នកស្នើសុំ​ទទួលបានការងារ ដោយពិពណ៌នាអំពីវិធីសាស្រ្តនេះថា ជា «ការផ្លាស់ប្តូរ​ឆ្ពោះទៅរករដ្ឋមានផែន​ការបង្ការកាន់តែច្រើន ដែលធ្វើការវិនិយោគយ៉ាង​ត្រឹមត្រូវ ដើម្បីគាំទ្រមនុស្សឲ្យ​ធ្វើការ​»។

នៅ​ក្នុង​របាយការណ៍​និន្នាការ​សុខុមាលភាព​របស់​ខ្លួន ការិយាល័យ​ទទួល​ខុស​ត្រូវ​ថវិកា (OBR) បាន​ឲ្យ​ដឹង​ថា វិក្កយបត្រ​ដែល​បង្ក​ឡើង​ដោយ​កំហុស​ឆ្គង​ផ្នែក​រដ្ឋបាល និង​ការ​ស្នើសុំ​​ក្លែង​ក្លាយ​​ ​បាន​កើនឡើង​យ៉ាង​ខ្លាំង ​ក្នុង​អំឡុង​ពេល​មាន​ជំងឺ​រាតត្បាត ប៉ុន្តែ​បាន​វិល​ត្រឡប់​ទៅ​កម្រិត​មុន​ពេល​មាន​ជំងឺ​កូវីដ-១៩ វិញ បន្ទាប់​ពី​រដ្ឋាភិបាល​បាន​បង្កើន​បុគ្គលិក ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ក្លែងបន្លំ។ តែយ៉ាងណាក៏ដោយ ឥឡូវនេះ វា​មាន​ចំនួន​ជិត​ពាក់កណ្តាល​នៃ​ការ​ចំណាយ​របស់​រដ្ឋាភិបាល​លើ​ការ​ដឹក​ជញ្ជូន។

ប្រទេស​អង់គ្លេស​បាន​ចំណាយ​ប្រហែល ៣៥០ពាន់​លាន​ផោន ​ក្នុង​ឆ្នាំ២០២៥ លើ​សុខុមាលភាព​ទាំងមូល ជា​ចំនួន​ដែល​រួម​បញ្ចូល​ទាំង​ប្រាក់​សោធន​និវត្តន៍​របស់​រដ្ឋ ក៏ដូចជា​ប្រាក់​ឧបត្ថម្ភ​អ្នក​អត់​ការងារ​ធ្វើ និងជនមាន​​ពិការភាព។ ប្រហែល ៣,២ភាគរយ​នៃ​ការស្នើសុំ ​ត្រូវ​បាន​ចាត់​ទុក​ថា ​ជា​ការ​ក្លែងបន្លំ ឬ​បាន​បង់​ដោយ​មាន​កំហុសឆ្គង ​ក្នុង​ឆ្នាំ២០២៥-២០២៦ ដោយ​បាន​កើនឡើង​ដល់​កម្រិត​​ខ្ពស់​បំផុត ​ក្នុង​អំឡុង​ពេល​មាន​ជំងឺ​រាតត្បាត ដោយ​ឡើង​​ដល់ ៤,៣ភាគរយ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am        11
អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am        30
ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am        26

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ

2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am
​SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am
​ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am
​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm