យោងតាមមន្ត្រីអ៊ីស្រាអែល និងលីបង់ ការចរចារវាងអ៊ីស្រាអែល និងលីបង់ រួមមានការពិភាក្សាអំពីសំណើដែលគាំទ្រដោយសហរដ្ឋអាមេរិក សម្រាប់កងកម្លាំងអ៊ីស្រាអែល ដើម្បីប្រគល់ទឹកដីមួយចំនួនដែលពួកគេបានឈ្លានពានក្នុងអំឡុងសង្គ្រាមជាមួយក្រុមហេសបូឡាទៅឲ្យយោធាលីបង់។
មន្ត្រីអ៊ីស្រាអែលបាននិយាយថា កងទ័ពលីបង់ដែលពាក់ព័ន្ធ នឹងឆ្លងកាត់ការបណ្តុះបណ្តាល និងការត្រួតពិនិត្យរបស់សហរដ្ឋអាមេរិក ដើម្បីធានាថា ពួកគេមិនមានទំនាក់ទំនងជាមួយក្រុមហេសបូឡាដែលគាំទ្រដោយអ៊ីរ៉ង់ ខណៈដែលអ៊ីស្រាអែលនឹងរក្សាវត្តមានយោធានៅក្នុងតំបន់ទ្រនាប់មួយតាមបណ្តោយព្រំដែន។
គម្រោងសាកល្បង ដែលបានស្នើឡើង កំពុងត្រូវបានពិភាក្សា នៅក្នុងកិច្ចចរចាជុំចុងក្រោយបំផុតរវាងមន្ត្រីលីបង់ និងអ៊ីស្រាអែល ដែលបានចាប់ផ្តើមនៅទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃអង្គារ។
ប្រធានាធិបតីលីបង់ លោក Joseph Aoun បានបញ្ជាក់ថា ការកំណត់តំបន់គំរូ នៅតែស្ថិតក្រោមការពិភាក្សា រង់ចាំការយល់ព្រមពីភាគីអ៊ីស្រាអែល»៕

