អ៊ីរ៉ង់អះអាងពី​កិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមមជ្ឈិមបូព៌ា គឺជា «ការ​ប្រកាសពីភាព​​បរាជ័យរបស់អាមេរិក»

2026/06/25 01:08:57 am        46

ប្រធានក្រុមចរចាអ៊ីរ៉ង់ លោក Mohammad Bagher Ghalibaf នៅ​ថ្ងៃពុធ (ទី២៤ ខែមិថុនា ឆ្នាំ២០២៦) នេះ បាន​លើកឡើង​ថា កិច្ចព្រមព្រៀង រវាងប្រទេស​អ៊ីរ៉ង់ និងសហរដ្ឋអាមេរិក ដើម្បីបញ្ចប់សង្គ្រាមមជ្ឈិមបូព៌ា គឺជា «សេចក្តីប្រកាសពីភាព​បរាជ័យរបស់អាមេរិក»។

ដោយសំដៅទៅលើអត្ថបទដែលបានបញ្ចប់តាមរយៈការសម្របសម្រួលរបស់ប្រទេស​ប៉ាគីស្ថាន លោក Ghalibaf បាននិយាយថា៖ «កិច្ច​ព្រម​ព្រៀង នៅ​ទីក្រុងអ៊ីស្លាម៉ាបាដ មិនមែនជាលទ្ធផលកើត​ចេញពី​សម្ពាធ និងការបង្ខិតបង្ខំនោះទេ ប៉ុន្តែជាលទ្ធផលនៃ​ការតស៊ូ និងសិទ្ធិ​​អំណាចរបស់ប្រជាជាតិអ៊ីរ៉ង់ដ៏ក្លាហាន» ។

លោកបានលើកឡើង​ទៀត​ថា «នោះហើយជាមូលហេតុដែលអនុស្សរណៈនៃការយោគយល់គ្នា (MOU) នៅ​ទីក្រុងអ៊ីស្លាម៉ាបាដ បានក្លាយជាសេចក្តីប្រកាសពីភាព​បរាជ័យរបស់អាមេរិក» ដោយបន្ថែមថា សន្តិសុខមជ្ឈិមបូព៌ា ត្រូវតែធានាដោយប្រទេសនានា នៅ​ក្នុងតំបន់នេះ​។

 លោក Ghalibaf ដែលក៏ជាប្រធានសភានៃប្រទេសរបស់លោកផងដែរនេះ បានសង្កត់ធ្ងន់​ថា៖ «យើងចាត់ទុកការដកកងកម្លាំងយោធាបរទេសចេញពីតំបន់នេះជាគោលដៅយុទ្ធសាស្ត្រ ពីព្រោះពួកគេមិនត្រឹមតែមិនបង្កើតសន្តិសុខប្រកបដោយចីរភាពប៉ុណ្ណោះទេ ប៉ុន្តែពួកគេក៏ជាប្រភពនៃអស្ថិរភាពផងដែរ»។

គួរ​បញ្ជាក់​ថា លោក Ghalibaf កំពុងថ្លែងសុន្ទរកថា នៅឯ​រដ្ឋធានីបាគូរបស់ប្រទេសអាស៊ែបៃហ្សង់ នា​ថ្ងៃពុធនេះ​ ដែលត្រូវបានចាក់ផ្សាយតាមកញ្ចក់​ទូរទស្សន៍របស់​អ៊ីរ៉ង់៕

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់

2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm