ឯកឧត្តម វ៉ា គឹមហុង ដឹកនាំកម្លាំងប្រតិភូត្រួតពិនិត្យផ្លូវខ្សែក្រវាត់ព្រំដែនកម្ពុជា-ឡាវ

2022/04/27 11:40:42 pm        1.4 K

ស្ទឹងត្រែង៖ ឯកឧត្តម វ៉ា គឹមហុង ទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការព្រំដែន និងជាប្រធានគណៈកម្មាធិការទទួលបន្ទុកកិច្ចការព្រំដែន បានអញ្ជើញចុះសួរសុខទុក្ខកងកម្លាំងយោធា និងត្រួតពិនិត្យការដ្ឋានស្ថាបនាផ្លូវខ្សែក្រវាត់ព្រំដែនកម្ពុជា-ឡាវ ដែលបានកសាងដោយកងឯកភាពស្ថាបនាថ្នល់-ស្ពាន លេខ៧១៥ និងកងឯកភាពស្ថាបនាថ្នល់លេខ៧១៧ នៃបញ្ហាការដ្ឋានវិស្វកម្ម អគ្គបញ្ជាការ លើភូមិសាស្រ្ត ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។

ឧត្តមសេនីយ៍ត្រី សុខ សុផល បានរាយការណ៍ជូនគណៈប្រតិភូជ្រាបអំពីសកម្មភាព និងលទ្ធផល នៃការស្ថាបនាផ្លូវខ្សែក្រវាត់ព្រំដែនកម្ពុជា-ឡាវ លើភូមិសាស្ត្រស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង រួមមានការ ដ្ឋានផ្លូវ ចំនួន០៣ខ្សែ រួមទាំងសំណង់មុខទឹក លើខ្សែផ្លូវមេ បន្តពីPk17+000 ដល់អូរអាល័យ ប្រវែង ១៧គីឡូម៉ែត្រ ផ្លូវខ្នែង បំបែកពីផ្លូវមេ-អូរតាង៉ាវលើ ប្រវែង៨គីឡូម៉ែត្រ ផ្លូវមេ បន្តពីផ្លូវបំបែកជាមួយផ្លូវខ្នែង ឆ្ពោះទៅព្រលាន អូតាង៉ាវ ប្រវែង៣គីឡូម៉ែត្រ។

ឯកឧត្តម វ៉ា គឹមហុង ថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសកម្មភាពស្ថាបនាផ្លូវ និងសំណង់ មុខទឹក​របស់មេបញ្ជាការ មេបញ្ជាការរង កងឯកភាព ទាំង២ ​និងនាយទាហាន នាយទាហានរង ពលទាហានទាំងអស់ ដែលក្នុងរយៈពេលកន្លងមក ​ទោះបីជាស្ថិតក្នុងបរិបទនៃជំងឺកូវីដ-១៩យ៉ាងណា​ក៏ដោយ ក៏កងឯកភាពទាំងពីរ បានយកចិត្តទុកដាក់ ពុះពារជម្នះរាល់ឧបសគ្គ ការលំបាក​គ្រប់បែបយ៉ាង ខិតខំប្រឹងប្រែង ធ្វើការស្ថាបនាផ្លូវខ្សែក្រវាត់ព្រំដែនកម្ពុជា-ឡាវ លើ​ភូមិសាស្ត្រ ស្រុកសៀមប៉ាង ​ខេត្តស្ទឹងត្រែង​ រហូតមកដល់ថ្ងៃនេះ សម្រេចបានលទ្ធផល​យ៉ាងច្រើន​គួរជាទីមោទនៈបំផុត។

ឯកឧត្តម បានបញ្ជាក់ថា ​សមិទ្ធផលផ្លូវខ្សែរក្រវ៉ាត់ព្រំដែន និងបង្គោលខណ្ឌសីមាទាំងអស់នេះ ជា​មរតកប្រវត្តិសាស្រ្ត ​មានតម្លៃជាយុទ្ធសាស្ត្រមិនអាចកាត់ថ្លៃ ហើយបានសំម្រេចចេញ​ជា​រូបរាង​យ៉ាងល្អរឹងមាំ ក្រោមម្លប់សន្តិភាព ​ក្នុងការអនុវត្ត​នយោបាយកសាងព្រំដែន ​ដែល​សម្ដេចតេជោ ហ៊ុន សែន ​នាយករដ្ឋមន្រ្តី បានដាក់ចេញ (កសាងខ្សែបន្ទាត់ព្រំដែន​ ជាមួយប្រទេសជិតខាង ជា​ខ្សែព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ ​និងអភិវឌ្ឍន៍​ ប្រកបដោយចីរភាព) ដើរទន្ទឹមនឹង​អនុវត្តគោលនយោបាយ ​កសាងខឿន​ ការពារប្រទេសជាតិជូនប្រជាពលរដ្ឋ៕ អត្ថបទ៖ មាស ផល្លា


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        243
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm