ប្រភពសន្តិសុខបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយទួរគីនៅថ្ងៃពុធនេះថា នគរបាលបានបាញ់សម្លាប់បុរសម្នាក់ដែលសង្ស័យថា មានទំនាក់ទំនងជាមួយក្រុម Daesh ក្នុងអំឡុងពេលវាយឆ្មក់របស់នគរបាល នៅក្នុងសង្កាត់មួយក្បែរទីក្រុងអង់ការ៉ា។
យោងតាមទីភ្នាក់ងារសារព័ត៌មាន DHA និង IHA ហេតុការណ៍នេះ បានកើតឡើងនៅក្នុងសង្កាត់ Sazagasi មានចម្ងាយប្រហែល ១០០ គីឡូម៉ែត្រ (៦០ម៉ាយ) ភាគខាងត្បូងនៃរដ្ឋធានីនេះ ក្នុងអំឡុងពេលវាយឆ្មក់របស់នគរបាល នៅព្រឹកថ្ងៃអង្គារ។
ជនរងគ្រោះត្រូវបានបាញ់សម្លាប់ ខណៈប្រពន្ធរបស់ខ្លួន ដែលបានត្រូវសង្ស័យថា មានទំនាក់ទំនងជាមួយក្រុម Daeshដែរ បានរងរបួស និងត្រូវចាប់ខ្លួន៕

