រូបភាពផ្កាយរណបចាប់បានដណើរបោកបក់របស់ព្យុះទីហ្វុង Mekkhala នៅសមុទ្រហ្វីលីពីន ស្របពេលដែលព្យុះដ៏មានឥទ្ធិពលនេះ ធ្វើដំណើរឆ្ពោះទៅទិសពាយ័ព្យ ស្ថិតនៅភាគខាងកើតប្រទេសហ្វីលីពីន ក្នុងនោះព្យុះទី ២ Higos ដែលជាព្យុះត្រូពិក ត្រូវបានមើលឃើញដូចគ្នា ។
យោងតាមការអះអាងរបស់ទីភ្នាក់ងារឧតុនិយមជាតិហ្វីលីពីន បានឲ្យដឹងថា ព្យុះទីហ្វុង Mekkhala ដែលក្នុងស្រុកគេស្គាល់ថាជាព្យុះ Francisco បានបង្កើនកម្លាំងយ៉ាងឆាប់រហ័សនៅសមុទ្រហ្វីលីពីនកាលពីថ្ងៃចន្ទ ដោយពង្រឹងកម្លាំងរបស់វាក្លាយជាមហាព្យុះ នៅពេលល្ងាចជាមួយនឹងកម្លាំងខ្យល់បក់ ១៨៥ គ.ម ក្នុង ១ម៉ោង ហើយនិងសន្ទុះខ្យល់បក់ ២៣០ គ.ម ក្នុង ១ម៉ោង ។
ពួកគេពុំបានច្រានចោលនោះឡើយចំពោះលទ្ធភាពដែលកម្លាំងព្យុះមួយនេះ អាចកើនឡើងបន្ថែមទៀតដល់កម្រិតខ្ពស់ជាងនេះ ។
ក្រុមឧតុនិយមនិយាយថា ព្យុះ Mekkhala ស្ថិតនៅភាគខាងកើតនៃកោះ Luzon របស់ហ្វីលីពីន ហើយនិងបានងាកទៅទិសខាងជើង ហើយពួកគេរំពឹងថា វានឹងធ្វើដំណើរតាមសមុទ្រនៅភាគខាងកើតហ្វីលីពីន មុនពេលបន្តបោកបក់ឆ្ពោះទៅកាន់កោះ Okinawa និងតំបន់ភាគខាងត្បូងប្រទេសជប៉ុន ។
ក្រុមអាជ្ញាធរហ្វីលីពីន បានព្រមានពីលទ្ធភាពនៃទឹកជំនន់ បំណាក់ដី និងរលកសមុទ្រធំៗ នៅខេត្តភាគខាងជើងចំនួន ២របស់ខ្លួន ពេលដែលវាបោកបក់ជិតតំបន់ឆ្នេរ ។
ដោយឡែក ព្យុះកំបុតត្បូង Higos ដែលគេមើលឃើញនៅក្នុងរូបភាពផ្កាយរណបនៅជិតព្យុះ Mekkhala ដែរនោះ ពុំត្រូវបានគេរំពឹងថា នឹងបង្កើនកម្លាំងរបស់វានោះទេ ៕

