ប៉ូឡូញព្រមានថា រុស្ស៊ីអាចនឹងកំពុងរៀបចំការវាយប្រហារ «ទង់ក្លែងក្លាយ» ក្រោយ​លោក Putin គំរាមកំហែង

2026/06/25 01:47:51 am        44

រដ្ឋមន្ត្រីការបរទេសប៉ូឡូញ លោក Radoslaw Sikorski បាននិយាយនៅថ្ងៃពុធ (ទី២៤ ខែមិថុនា ឆ្នាំ២០២៦) នេះថា រុស្ស៊ីអាចនឹងកំពុងរៀបចំប្រតិបត្តិការទង់ក្លែងក្លាយ (ការវាយប្រហារ​ទម្លាក់កំហុស​ទៅ​លើ​អ្នកដទៃ​) ក្រោយ​មាន​​ការគំរាមកំហែងសងសឹករបស់ប្រធានាធិបតី លោក​ Vladimir Putin ប្រឆាំងនឹងប្រទេសអឺរ៉ុបដែលលោកបានចោទប្រកាន់ថា ជាប់ពាក់ព័ន្ធនឹងការវាយប្រហារដោយយានដ្រូន លើទឹកដីរុស្ស៊ី។

លោក Putin បាននិយាយថា រុស្ស៊ីនឹងឆ្លើយតប ប្រសិនបើយានដ្រូន​ត្រូវបានបាញ់ដាក់​គោលដៅរបស់រុស្ស៊ីចេញ​ពីប្រទេសនៅ​អឺរ៉ុប។ លោក Putin បាននិយាយកាលពីថ្ងៃអង្គារថា៖ «ពួកគេដឹង​ថា ការសងសឹកនឹងកើតឡើង។ ខ្ញុំគិតថា មនុស្សគ្រប់គ្នា​ដឹង​ពីរឿងនេះ ឬគួរតែបាន​ដឹង​ពីវា»។

លោក Sikorski បានឆ្លើយតប ដោយទាញ​យកហេតុការណ៍​​ស្របគ្នាជាមួយនឹងប្រតិបត្តិការទង់ក្លែងក្លាយដ៏ល្បីល្បាញ​បំផុតមួយ​ ក្នុងប្រវត្តិសាស្ត្រអឺរ៉ុប។ លោក Sikorski បានសរសេរនៅលើវេទិកាបណ្ដាញ​សង្គម​ X ថា៖ «នេះស្តាប់ទៅដូចជាការប្រកាសពីការបង្កហេតុ​។ ខ្ញុំរំពឹងថា នឹងមានការវាយប្រហារលើទឹកដីរុស្ស៊ី ក្រោមប្រតិបត្តិការ​ទង់ក្លែងក្លាយ ដែលបន្ទាប់​មក​លោក Putin នឹងឆ្លើយតប»។

លោកបានបន្ថែមថា៖ «ខ្ញុំសូមរំលឹកអ្នកទាំងអស់គ្នា​ថា នៅខែសីហា ឆ្នាំ១៩៣៩ ក្រុម Abwehr បានធ្វើការវាយប្រហាររបស់ប៉ូឡូញ លើស្ថានីយ៍វិទ្យុនៅទីក្រុង​ Gleiwitz ដើម្បីបង្កើតលេស​បង្ក​​សង្គ្រាម»។

ការកត់សម្គាល់របស់រដ្ឋមន្ត្រីការបរទេសរូប​នេះ គឺ​សំដៅទៅលើឧប្បត្តិហេតុទីក្រុង Gleiwitz ដែលជាប្រតិបត្តិការរបស់ក្រុម​ណាហ្ស៊ីអាល្លឺម៉ង់ ដោយ​នៅពេល​នោះ​ភ្នាក់ងារអាល្លឺម៉ង់បានក្លែងបន្លំជាអ្នកវាយប្រហារប៉ូឡូញមួយរយៈខ្លី មុនពេលផ្ទុះឡើង​នូវ​សង្គ្រាមលោកលើកទី២។ ព្រឹត្តិការណ៍នេះ ត្រូវបានប្រើប្រាស់ដោយលោក Adolf Hitler ជាបន្តបន្ទាប់ ជាផ្នែកមួយនៃយុត្តិកម្ម ដើម្បី​ឈ្លានពានប្រទេសប៉ូឡូញ នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ១៩៣៩៕

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់

2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm