នៅថ្ងៃពុធនេះ ក្រុមអាជ្ញាធរអូស្រ្តាលីនិយាយ ពួកគេបានបង្កើនការឃ្លាំមើល និងធ្វើតេស្ត ក្រោយរដ្ឋទី ២ បានរាយការណ៍ករណីកើតមានជំងឺគ្រុនផ្តាសាយបក្សី H5N1។
រដ្ឋមន្រ្តីក្រសួងកសិកម្មអូស្រ្តាលីលោកស្រី Julie Collins និយាយថា សត្វស្លាបផ្លាស់ទីជម្រកមួយក្បាល បានធ្វើតេស្តវិជ្ជមានវីរុសមួយនេះ រយៈពេលប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយមាន ២ករណីបញ្ជាក់លើកដំបូងរបស់អូស្រ្តាលី ត្រូវបានរាយការណ៍ថា កើតមាននៅជិតទីក្រុង Esperance ស្ថិតក្នុងរដ្ឋ Western Australia ។
គួរឲ្យដឹងថា សត្វសមុទ្រផ្លាស់ទីជម្រកមួយក្បាលដែលប្រទះឃើញឈឺ នៅតំបន់ឆ្នេរដាច់ស្រយាល បានធ្វើតេស្តវិជ្ជមាន ក្រោយករណីរបស់សត្វស្លាបមួយក្បាលទៀតកាលពីថ្ងៃសៅរ៍ ។
ខណៈពេលនោះដែរ អភិបាលរដ្ឋ South Australia លោក Peter Malinauskas និយាយថា សត្វស្លាប ២ក្បាល ត្រូវបានគេបញ្ជាក់ថា បានឈឺ មកពីឆកសមុទ្រ Fowlers ប៉ុន្តែការធ្វើតេស្តបញ្ជាក់ថា អវិជ្ជមានជំងឺ H5N1 ។
ករណីបញ្ជាក់នេះដែរ បានជំរុញប្រទេសជិតខាងប៉ាពួ ញូវ ហ្គីណេ ដាក់ចេញការហាមឃាត់ការនាំចូលបណ្តោះអាសន្នផលិតផល និងសាច់បសុបក្សីពីអូស្រ្តាលី បើទោះបីជាលោកស្រី Collins និយាយថា ការរឹតត្បិតបច្ចុប្បន្ន ត្រូវបានដកចេញក៏ដោយ ៕