រលកកម្ដៅនឹងមាន​នៅ​ភាគខាងជើង និងភាគ​កណ្តាលវៀតណាម ដោយសីតុណ្ហភាពអាចលើស ៤០​អង្សាសេ

2026/06/25 01:53:03 am        49

បណ្ដាខេត្ត នៅ​ភាគខាងជើង និងភាគ​កណ្តាលរបស់​ប្រទេសវៀតណាម ត្រូវបានគេរំពឹងថា នឹងប្រឈមជាមួយ​នឹងរលកកម្ដៅក្ដៅ​ខ្លាំង​ នៅសប្តាហ៍នេះ ដោយសីតុណ្ហភាពត្រូវបានព្យាករថា នឹងលើសពី ៤០ អង្សាសេ នៅក្នុងតំបន់មួយចំនួន។

មជ្ឈមណ្ឌលជាតិ សម្រាប់ការព្យាករឧតុនិយម (NCHMF) បានឲ្យ​ដឹង​ថា រលកកម្ដៅនឹងឡើងដល់កម្រិតខ្ពស់​បំផុត នៅពាក់កណ្តាលសប្តាហ៍នេះ​។

អំឡុងសប្តាហ៍នេះ សីតុណ្ហភាពអតិបរិមានៅទូទាំងតំបន់ភាគខាងជើង ត្រូវបានគេព្យាករថា នឹងកើនឡើងយ៉ាងខ្លាំងដល់ចន្លោះពី ៣៧ ទៅ ៣៩អង្សាសេ ដោយតំបន់ភ្នំ និងទីក្រុងមួយចំនួន ទំនងជាលើសពី ៣៩ អង្សាសេ។

អ្នកឧតុនិយម ព្យាករថា កម្ដៅក្ដៅ​ខ្លាំងបំផុត នៅភាគខាងជើង នឹងមាន​នៅក្នុងខេត្ត Hung Yen និង​ Ninh Binh ព្រម​ទាំង​ទីក្រុងហាណូយផង​ដែរ​។ ទន្ទឹមនឹងនេះ តំបន់ភាគ​កណ្តាលត្រូវបានគេរំពឹងថា នឹងជួប​ប្រទះ​ជាមួយ​ស្ថានភាពកាន់តែអាក្រក់ទៅៗ។ ចន្លោះពីថ្ងៃទី២២ ដល់ទី​២៥ ខែមិថុនា តំបន់នេះត្រូវបានគេរំពឹងថា នឹង​ជួប​ប្រទះ​រយៈពេលនៃកម្ដៅក្ដៅ​ខ្លាំង រហូត​កាន់​តែ​ខ្លាំងមិន​ធម្មតា។

តំបន់ដែលលាតសន្ធឹងពីខេត្ត Thanh Hoa រហូត​ដល់​ទី​ក្រុង​ Hue ត្រូវបានគេរំពឹងថា នឹងក្លាយជាតំបន់ក្តៅបំផុតរបស់ប្រទេស ដោយមានសីតុណ្ហភាពខ្ពស់បំផុតនៅពេលថ្ងៃ ចាប់ពី ៣៨ ទៅ ៤០អង្សាសេ។ សីតុណ្ហភាពនៅតំបន់ភ្នំភាគខាងលិចនៃតំបន់ភាគ​កណ្តាល អាចលើសពី ៤០ អង្សាសេ៕

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់

2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm