រុស្ស៊ីប្រកាសផែនការ សម្រាប់កិច្ចពិភាក្សាថ្មីជាមួយសហរដ្ឋអាមេរិក ជុំវិញ​ជម្លោះទ្វេភាគី

2026/06/25 02:11:40 am        35


 អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Ryabkov បានលើក​ឡើង​នៅ​ថ្ងៃពុធ (ទី២៤ ខែមិថុនា ឆ្នាំ២០២៦) នេះ​ថា ប្រទេស​រុស្ស៊ី និងសហរដ្ឋអាមេរិក មានគម្រោងធ្វើការពិគ្រោះយោបល់ជុំថ្មីមួយ ដែលមានគោលបំណងដោះស្រាយជម្លោះយូរអង្វែង នៅក្នុងទំនាក់ទំនងទ្វេភាគី។

នៅវេទិកាគោលនយោបាយការបរទេស Primakov Readings លោក Ryabkov បានប្រាប់សារប័ត៌មាន Izvestia ថា៖ «ខ្ញុំអាចបញ្ជាក់បានថា ផែនការបែបនេះមានមែន។ គ្មានអ្វីត្រូវប្រកាសទេ ព្រោះមិនមានកាលកំណត់ជាក់លាក់ណាមួយ ប៉ុន្តែវាត្រូវបានគេដឹង​ថា ផែនការនេះ​នឹងបន្តទៅមុខ​»។

លោក Ryabkov បានលើកឡើង​ទៀត​ថា លោករំពឹងថា ការពិគ្រោះយោបល់ នឹងធ្វើឡើងនៅចុងរដូវក្តៅ ទោះបីជាលោកទទួលស្គាល់ពីការលំបាក ក្នុងការសន្ទនាទ្វេភាគី ដើម្បីលុបបំបាត់ «កត្តារំខានទៅវិញទៅមក» ទាំងនេះក៏ដោយ។ លោកបានអះអាងថា រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump កំពុងភ្ជាប់វឌ្ឍនភាពខ្លាំង​ឡើង​ ជុំវិញ​បញ្ហាទ្វេភាគី ទៅនឹងកិច្ចប្រឹងប្រែង ដើម្បីឈានដល់ការដោះស្រាយសង្គ្រាម នៅអ៊ុយក្រែន។

ជាមួយ​គ្នា​នេះ លោក Ryabkov ក៏បានចង្អុលបង្ហាញផង​ដែរ​ពីកង្វះកិច្ចសន្ទនា ស្ដី​ពី​បញ្ហាស្ថិរភាពជាយុទ្ធសាស្ត្រ ដោយនិយាយថា ទីក្រុងមូស្គូត្រូវការឃើញ «ការកែលម្អគួរឲ្យ​កត់សម្គាល់ និងជាក់ស្តែង» នៅក្នុងគោលនយោបាយរបស់ទីក្រុងវ៉ាស៊ីនតោន។

ហើយ​អនុរដ្ឋមន្ត្រីការបរទេសក៏បានលើកឡើងពីកង្វះវឌ្ឍនភាព ពាក់​ព័ន្ធ​នឹង​ការទាមទាររបស់រុស្ស៊ី សម្រាប់ការប្រគល់មក​វិញ​នូវ​ទ្រព្យសម្បត្តិការទូតដែលសហរដ្ឋអាមេរិករឹបអូស និងការស្ដារឡើងវិញនូវការតភ្ជាប់ផ្លូវអាកាសដោយផ្ទាល់ រវាងប្រទេសទាំង២៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am        17
អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am        36
ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am        31

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ

2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am
​SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am
​ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am
​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm