នាយករដ្ឋមន្រ្តីកាតាព្រះអង្គម្ចាស់ Sheikh Mohammed bin Abdulrahman al-Thani បានយាងដំណើរទស្សនកិច្ចទៅកាន់ទីក្រុង Muscat នាថ្ងៃពុធនេះ សម្រាប់កិច្ចប្រជុំជាមួយអូម៉ង់ ពាក់ព័ន្ធនឹងគំនិតផ្តួចផ្តើមបង្កើតកិច្ចចរចាពាក់ព័ន្ធនឹងជាមួយអ៊ីរ៉ង់ អ៊ីរ៉ាក់ និងរដ្ឋអារ៉ាប់ក្នុងតំបន់ឈូងសមុទ្រ ស្តីពីច្រកសមុទ្រ Hormuz ។ នេះបើយោងតាមការអះអាងរបស់មន្រ្តីការទូតមួយរូបរបស់កាតា និយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ ។
រូបថតសន្លឹកបញ្ចេញដោយទីភ្នាក់ងារព័ត៌មានអូម៉ង់ ឃើញមេដឹកនាំកាតាអង្គនេះ ជួបជាមួយព្រះចៅស៊ូតង់ Haitham bin Tariq Al Said របស់អូម៉ង់ និងរដ្ឋមន្រ្តីការបរទេសអូម៉ងោលោក Sayyid Badr Albusaidi ។
មន្រ្តីការទូតកាតានិយាយថា កិច្ចពិភាក្សានេះ ដាច់ដោយឡែកពីកិច្ចប្រជុំសន្តិភាពសហរដ្ឋអាមេរិក-អ៊ីរ៉ង់ និងការរៀបចំដោះមីន ហើយរដ្ឋក្នុងតំបន់ឈូងសមុទ្រ ត្រូវបានគេជំរុញឲ្យធ្វើដំណើរដោយគ្មានបង់ប្រាក់ ខណៈអ៊ីរ៉ង់ អាចស្នើសុំថ្លៃបរិស្ថាន ការធ្វើនាវាចរណ៍ និងថ្លៃការពារ ៕