រដ្ឋមន្រ្តីការបរទេសរុស្ស៊ីលោក Sergei Lavrov និយាយនៅថ្ងៃពុធនេះថា រុស្ស៊ីបន្តប្តេជ្ញាចិត្តតែការយោគយល់ឈានដល់រវាងលោកប្រធានាធិបតី Vladimir Putin និងលោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trumpប៉ុណ្ណោះ អំឡុងកិច្ចប្រជុំកំពូលនៅរដ្ឋ Alaska កាលពីខែសីហាមុន ហើយនិងមិនចង់ធ្វើការសម្រេចចិត្តបណ្តោះអាសន្នណាមួយផ្សេងទៀតនោះទេ ឬឱនក្បាលចំពោះឱសានវាទ ។
លោកនិយាយថា កាលពីខែសីហា ឆ្នាំមុន មេដឹកនាំរុស្ស៊ី និងសហរដ្ឋអាមរិក បានឈានដល់ការយោគយល់ជាច្រើនពាក់ព័ន្ធនឹងច្រកនយោបាយ ចេញពីវិបត្តិអ៊ុយក្រែន ។
លោក Lavrov បញ្ជាក់យ៉ាងច្បាស់ថា ពួកយើងបន្តប្តេជ្ញាចិត្តតែចំពោះការយោគយល់ទាំងអស់នោះប៉ុណ្ណោះ ។
ក្រុមអ្នកវិភាគនិយាយថា ក្រុមមន្រ្តីរុស្ស៊ីតែងតែសំដៅលើអក្សរកាត់ “ស្មារតីរបស់ទីក្រុង Anchorage” ជាអ្វីដែលទីក្រុងមូស្គូប្រែថា “លទ្ធភាពនៃកិច្ចព្រមព្រៀងដែលមើលឃើញកងកម្លាំងអ៊ុយក្រែនដកចេញពីតំបន់នៅសល់នៅ Donbas ដែលពួកគេពុំទាន់បានគ្រប់គ្រង ជាការដោះដូរនឹងការបញ្ឈប់សង្រ្គាមរបស់ទីក្រុងមូស្គូនៅកន្លែងផ្សេងទៀត” ។
ទីក្រុងគីវ បានបញ្ជាក់យ៉ាងច្បាស់ម្តងហើយម្តងទៀតថា ពួកគេនឹងមិនប្រគល់ទឹកដីណាមួយដល់រុស្ស៊ី ដោយពុំបានប្រយុទ្ធគ្នានោះទេ ៕