ចិនឃាត់ខ្លួនពលរដ្ឋជប៉ុន ២នាក់ ពាក់ព័ន្ធនឹងករណីរត់ពន្ធចោទប្រកាន់ និងជំរុញឲ្យទីក្រុងតូក្យូធានាការអនុលោមច្បាប់

2026/06/25 02:50:31 am        49

ក្រសួងការបរទេសចិននិយាយនៅថ្ងៃពុធនេះថា ជនជាតិជប៉ុន ២នាក់ ត្រូវបានឃាត់ខ្លួន ដោយអនុលោមតាមច្បាប់ សម្រាប់ការបំពានបទប្បញ្ញត្តិរបស់ចិន ក្នុងករណីរត់ពន្ធ ។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Guo Jiakun និយាយថា ទីក្រុងប៉េកាំង បានជូនដំណឹងទៅកាន់ទីក្រុងតូក្យូ និងជំរុញឲ្យពួកគេធានាថា ពលរដ្ឋ និងក្រុមហ៊ុនរបស់ពួកគេនៅក្នុងប្រទេសចិន អនុលោមតាមច្បាប់ក្នុងស្រុក ។

ការចាប់ខ្លួននេះ អាចនឹងធ្វើឲ្យទំនាក់ទំនងកាន់តែជាប់គាំងបន្ថែមទៀត រវាងប្រទេសសេដ្ឋកិច្ចធំបំផុតទាំង ២ប្រចាំអាស៊ី ដែលកាន់តែធ្ងន់ធ្ងររួចទៅហើយ ចាប់តាំងពីសេចក្តីអត្ថាធិប្បាយរបស់នាយករដ្ឋមន្រ្តីជប៉ុនលោកស្រី Sanae Takaichi ស្តីពីកោះតៃវ៉ាន់ បង្កឲ្យមានជម្លោះធំជាមួយទីក្រុងប៉េកាំង កាលពីចុងឆ្នាំមុន ។

លោក Minoru Kihara គឺជារដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តីជប៉ុននិយាយនៅក្នុងសន្និសីទសារព័ត៌មាននាថ្ងៃពុធនេះថា ចិនបានជូនដំណឹងមកកាន់ពួកគេថា ជនជាតិជប៉ុន ២នាក់ ត្រូវបានឃាត់ខ្លួននៅទីក្រុងកំពង់ផែ Dalian កាលពីថ្ងៃទី ១៨ ខែឧសភា ពីបទសង្ស័យថាបានបំពានច្បាប់លើទំនិញរត់ពន្ធ ដែលហាមឃាត់ពីការនាំចូល ឬការនាំចេញ ។

លោកបន្តថា ជនជាតិជប៉ុនម្នាក់ទៀត ត្រូវបានឃាត់ខ្លួនក្នុងហេតុផលតែមួយ កាលពីថ្ងៃទី ២៥ ខែឧសភា ។

សូមបញ្ជាក់ថា ករណីចាប់ខ្លួនជនជាតិជប៉ុននៅលើទឹកដីចិន បានក្លាយជាបញ្ហាច្រំដែល ចាប់តាំងពីទីក្រុងប៉េកាំង អនុម័តច្បាប់ប្រឆាំងចារកម្មធំទូលាយកាលពីឆ្នាំ ២០១៤ ៕

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់

2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm