អភិបាលរដ្ឋបឹងហ្គាល់ខាងលិចលោកSuvenduAdhikari និយាយនៅថ្ងៃពុធនេះថា មនុស្សយ៉ាងហោច៣នាក់ បានស្លាប់ និងមនុស្សជាង រាប់សិបនាក់ផ្សេងទៀត រងរបួស ក្រោយដំបូលអគារឃ្លាំងស្តុកទំនិញកំពុងស្ថិតក្រោមការសាងសង់បានបាក់សង្កត់លើពួកគេ នៅទីក្រុងភាគខាងកើត Kolkata ប្រទេសឥណ្ឌា ។
លោក Adhikari និយាយថា ក្រុមជួយសង្រ្គោះមកពីកងកម្លាំងឆ្លើយតបគ្រោះមហន្តរាយជាតិ(NDRF) កងកម្លាំងឆ្លើយតបគ្រោះមហន្តរាយរដ្ឋ(SDRF) សេវាកម្មពន្លត់អគ្គិភ័យ និងអាជ្ញាធរស៊ីវិលបានប្រញាប់ប្រញាល់ទៅកាន់កន្លែងកើតហេតុ និងប្រើប្រាស់ដងស្ទួចដើម្បីបោសសម្អាតកម្ទេចកម្ទី និងស្វែងរកអ្នករស់រាន ។លោកបន្តថ
ា ពួកយើងសង្រ្គោះបានមនុស្ស ២១នាក់ ប៉ុន្តែ ៣នាក់បានស្លាប់ ខណៈមនុស្ស ១៨នាក់ផ្សេងទៀត នៅមានជីវិត ។សារព័ត៌មា
នក្នុងស្រុករាយការណ៍ថា ជនរងគ្រោះភាគច្រើនគឺជាកម្មករសំណង់ដែលធ្វើការនៅទីតាំងកើតហេតុនោះពេលដែលឧបទ្ទេវហេតុ បានកើតឡើង ៕