រដ្ឋមន្ត្រីអ៊ីស្រាអែលព្រមានថា អាមេរិកនឹងស្ថិត​ «លើផ្លូវប៉ះទង្គិច» ជាមួយទីក្រុង Tel Aviv ដោយសារ​កិច្ចព្រមព្រៀងអ៊ីរ៉ង់

2026/06/25 03:05:12 am        28


រដ្ឋមន្ត្រីវប្បធម៌ និងកីឡារបស់​អ៊ីស្រាអែល លោក Miki Zohar បាននិយាយនៅ​ថ្ងៃពុធ (ទី២៤ ខែមិថុនា ឆ្នាំ២០២៦) នេះ​ថា សហរដ្ឋអាមេរិកនឹងឃើញខ្លួនឯង «ស្ថិត​នៅលើផ្លូវប៉ះទង្គិច» ជាមួយប្រទេស​អ៊ីស្រាអែល ដោយសារ​កិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់ ដោយផ្ដល់​ហេតុផល​ថា កិច្ចព្រមព្រៀងនេះនឹងមិនដោះស្រាយក្ដី​បារម្ភ អំពី​កម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេអេរ៉ង់​ឡើយ។

អំឡុង​ពេល​ថ្លែងនៅឯសន្និសីទរដ្ឋបាលមូលដ្ឋាន នៅទីក្រុង Tel Aviv លោក Zohar បានរិះគន់ការដោះស្រាយការចរចារបស់សហរដ្ឋអាមេរិកជាមួយទីក្រុងតេអេរ៉ង់ ហើយបានព្រមានថា «ការ​ធ្វើ​បែបនេះ​របស់សហរដ្ឋអាមេរិក នាពេលនេះ ទាក់ទងនឹងបញ្ហាអ៊ីរ៉ង់ គឺមិនល្អប្រសើរ​ឡើយ​»។

លោក Zohar ត្រូវបានដកស្រង់សម្តីដោយគេហទំព័រព័ត៌មានអ៊ីស្រាអែល Ynet ដែល​បាន​និយាយ​ថា «ពួកគេមិនបានយល់ច្បាស់នោះឡើយ​ថា តើ​អ្នកណាដែលពួកគេកំពុងដោះស្រាយជាមួយ»។

លោកបានសង្កត់ធ្ងន់ថា «សហរដ្ឋអាមេរិកនឹងឃើញខ្លួនឯងស្ថិត​នៅលើផ្លូវប៉ះទង្គិច ឬប្រឈមមុខ​ជាមួយអ៊ីស្រាអែល នាពេលអនាគតដ៏ខ្លីខាងមុខនេះ ហើយការឆ្លើយតបរបស់យើង ចំពោះសហរដ្ឋអាមេរិក នឹងមិនមានដោយ​ស្វ័យប្រវត្តិទេ» ដោយព្រមានថា ការ​ខ្វែង​គំនិត​គ្នា រវាងទីក្រុងវ៉ាស៊ីនតោន និង Tel Aviv អាចកាន់តែជ្រៅ​ទៅៗ ក្នុងរយៈពេលខាងមុខដ៏ខ្លី។ លោកបានបន្ថែម​ថា «ផលប្រយោជន៍សន្តិសុខរបស់យើងនឹងកំណត់វិធានការយោធា»។

ជាមួយ​គ្នានេះ រដ្ឋមន្ត្រីរូប​នេះ ក៏បានសម្តែងមន្ទិល​សង្ស័យ អំពីប្រសិទ្ធភាពនៃអនុស្សរណៈយោគយល់គ្នារវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដែលមានគោលបំណងបញ្ចប់សង្គ្រាម។

ការកត់សម្គាល់របស់លោក Zohar បែបនេះ បានកើតឡើងចំពេលមានការរិះគន់កាន់តែខ្លាំងឡើង នៅក្នុងរង្វង់​មជ្ឈដ្ឋាន​អ៊ីស្រាអែល ចំពោះរដ្ឋបាលរបស់លោកប្រធានាធិបតីអាមេរិក Donald Trump បន្ទាប់ពីមាន​ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ជាមួយអ៊ីរ៉ង់៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm