ប្រតិបត្តិការទ្រង់ទ្រាយធំរបស់កូស្តារីកា ដើម្បីរុះរើបណ្តាញជួញដូរគ្រឿងញៀនខុសច្បាប់

2026/06/25 03:17:09 am        28

កាលពីថ្ងៃអង្គារម្សិលមិញ ក្រុមអាជ្ញាធរកូស្តារីកា បានចុះប្រតិបត្តិការទ្រង់ទ្រាយធំបំផុតនៅក្នុងប្រវត្តិសាស្រ្តរបស់ខ្លួន ដោយមានគោលដៅលើក្រុមមេក្លោងគ្រឿងញៀនក្នុងស្រុកដែលមានទំនាក់ទំនងនឹងការជួញដូរគ្រឿងញៀនអន្តរជាតិ ។

រូបភាពវីដេអូឃ្លីបពីក្រសួងសន្តិសុខសាធារណៈកូស្តារីកា ឃើញក្រុមមន្រ្តីនគរបាល ចូល និងឡោមព័ទ្ធអចលនទ្រព្យជាច្រើនកន្លែងនៅក្នុងទីក្រុង Limon ស្ថិតនៅតាមតំបន់ឆ្នេរសមុទ្រការ៉ាអ៊ីបរបស់ប្រទេសមួយនេះ អំឡុងការវាយឆ្មក់ជាបន្តបន្ទាប់របស់ពួកគេ ។

លោក Michael Soto គឺជាប្រធានទីភ្នាក់ងារស៊ើបអង្កេតតុលាការនិយាយថា ក្រុមអាជ្ញាធរបានធ្វើការវាយឆ្មក់ ៩៧លើកលើអចលនទ្រព្យ ៩៧កន្លែង និងរចនាសម្ព័ន្ធ ១៤១កន្លែង ដែលជាផ្នែកមួយនៃប្រតិបត្តិការ “មាត់ទន្លេ” ។

ប្រតិបត្តិការនេះ ធ្វើឡើង ដើម្បីរុះរើក្រុមឧក្រិដ្ឋជនដែលអាជ្ញាធរនិយាយថា បានបន្តប្រតិបត្តិការជួញដូរគ្រឿងញៀនរបស់ពួកគេ ក្រោយការធ្វើបត្យាប័នទៅកាន់សហរដ្ឋអាមេរិករបស់មេក្លោងគ្រឿងញៀនរងការចោទប្រកាន់លោក Edwin Lopez ។

យោងតាមការអះអាងរបស់ក្រុមអាជ្ញាធរ បានឲ្យដឹងថា មន្រ្តីជាង ១.៥០០នាក់ បានចូលរួមប្រតិបត្តិការនេះ ដែលមានគោលបំណង ដើម្បីចាប់ខ្លួនមនុស្ស ៤១នាក់ និងរឹបអូសបានទ្រព្យសម្បត្តិតម្លៃជិត ២២លានដុល្លារ ។

ទ្រព្យសម្បត្តិដែលរឹបអូសបានទាំងនេះ រួមមានគ្រឿងចក្រសំណង់ រថយន្តប្រណីត សណ្ឋាគារ ៦កន្លែង ទីលានជល់គោមួយកន្លែង ភោជនីយដ្ឋានមួយកន្លែង ផ្ទះជួលសម្រាប់ភ្ញៀវទេសចរ កីឡដ្ឋានមួយកន្លែង ទីលានបាល់ទាត់ និងកសិដ្ឋានដែលមានគោក្របីរាប់រយក្បាល ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm