កាលពីថ្ងៃអង្គារម្សិលមិញ រដ្ឋមន្រ្តីកសិកម្មឥណ្ឌាលោក Shivraj Singh Chauhan បានរៀបចំជំនួបថ្នាក់រដ្ឋមន្រ្តីកសិកម្មប្រចាំរដ្ឋ និងក្រុមអ្នកជំនាញនៅក្នុងទីក្រុងញូវដែលី ។
កិច្ចពិភាក្សានេះ បានផ្តោតសំខាន់លើផែនការសង្រ្គោះ ឬផែនការបម្រុង និងគំនិតផ្លាស់ប្តូរទម្លាប់ដាំដំណាំមួយមុខ ដោយសារឥទ្ធិពលពីបាតុភូតធម្មជាតិអែល នីញ៉ូ ។
អែល នីញ៉ូ គឺជាបាតុភូតអាកាសធាតុកើតឡើងដោយធម្មជាតិ ដែលត្រូវបានកំណត់ដោយការឡើងកម្តៅខុសពីប្រក្រតីរបស់សីតុណ្ហភាពផ្ទៃសមុទ្រនៅតំបន់ភាគកណ្តាល និងតំបន់ភាគខាងកើតមហាសមុទ្រប៉ាស៊ីហ្វិក ។
លោក P.K. Singh គឺជាស្នងការរបស់ក្រសួងកសិកម្មឥណ្ឌានិយាយថា ស្ថានភាពនេះស្រដៀងគ្នានឹងបាតុភូតអែល នីញ៉ូ ឆ្នាំ ២០១៥ ប៉ុន្តែប្រទេសរបស់លោក បានត្រៀមខ្លួនល្អប្រសើរជាងមុនជាមួយនឹងការកែលម្អប្រព័ន្ធធារាសាស្រ្តនៅក្នុងប្រទេស ។
លោកថា ឥណ្ឌានឹងមើលឃើញភ្លៀងធ្លាក់តិចជាង ៤៣ភាគរយ ធៀបនឹងឆ្នាំរាល់ដង ដោយសារឥទ្ធិពលរបស់បាតុភូតអែល នីញ៉ូ ហើយការផ្លាស់ប្តូរទម្លាប់ដាំដំណាំមួយមុខ ទៅដំាដំណាំច្រើនមុខដែលត្រូវការទឹកតិចជាងមុន និងផែនការសង្រ្គោះ គឺជាវិធីសាស្រ្តមួយចំនួន ក្នុងការប្រយុទ្ធប្រឆាំងនឹងបាតុភូតអែល នីញ៉ូ ។
ក្នុងនាមជាសរសៃឈាមសេដ្ឋកិច្ចតម្លៃ ៤សែនកោដិដុល្លារដែលជាសេដ្ឋកិច្ចធំបំផុតទី ៣ប្រចាំអាស៊ី ភ្លៀងមូសុងវស្សា នឹងនាំទឹកភ្លៀងជិត ៧០ភាគរយ ដែលត្រូវការស្រោចស្រពកសិកម្ម និងបំពេញអាងស្តុកទឹក និងទឹកក្រោមដី ៕