ភ្ញៀវទេសចរនៅលើកោះ Santorini របស់ក្រិក នាំគ្នាមើលថ្ងៃលិច ស្របពេលរលកកម្តៅវាយប្រហារអឺរ៉ុប

2026/06/25 03:40:27 am        32

ភ្ញៀវទេសចរនៅលើកោះ Santorini បានជួបជុំគ្នាក្រោយពីត្រូវកម្លោចដោយកម្តៅថ្ងៃ ដើម្បីមើលថ្ងៃលិចនៅលើកោះដ៏មានប្រជាប្រិយភាពរបស់ប្រទេសក្រិកមួយនេះ ស្របពេលរលកកម្តៅកំពុងវាយប្រហារអឺរ៉ុប ។

អ្នកស្រី Alysha Dennis គឺជាភ្ញៀវទេសចរមួយរូបមកពីទីក្រុងស៊ីដនី ប្រទេសអូស្រ្តាលី ដែលបានធ្វើដំណើរមកជាមួយកូនស្រីរបស់គាត់និយាយថា ការមើលថ្ងៃលិចនៅទីនេះ ស្ថិតក្នុងតារាងគោលដៅទេសចរណ៍របស់ពួកគេ ។

ភ្ញៀវទេសចរប្រឹងប្រែងដើរទាំងបែកញើសជោកពេញប្រាណនៅតាមផ្លូវថ្មទឹកធ្លាក់ និងជណ្តើរតាមជើងភ្នំ ពេលដែលអាកាសធាតុក្តៅខ្លាំងនារដូវក្តៅនៅក្នុងប្រទេសក្រិកចាប់ផ្តើមកើនឡើង ។

បើទោះបីជាសីតុណ្ហភាពហក់ឡើងខ្ពស់ដែលកំពុងវាយប្រហារតំបន់ភាគខាងលិចអឺរ៉ុប មិនបានជះឥទ្ធិពលដល់ប្រទេសក្រិកយ៉ាងណាក្តី ប្រទេសមួយនេះ ត្រូវបានញាំញីដោយរលកកម្តៅរៀងរាល់រដូវក្តៅ ហើយសម្រាប់ភ្ញៀវទេសចរមួយចំនួនដូចជាលោក Peter Homkanen មកពីប្រទេសហ្វាំងឡង់ វាពិតជាក្តៅខ្លាំងណាស់ ពេលដើរតាមផ្លូវនៅលើកោះ Santorini ។ លោកថា លោកបានតាមដានយ៉ាងដិតដល់ស្ថានភាពអាកាសធាតុនៅតំបន់ផ្សេងទៀតរបស់អឺរ៉ុប ។

ចំណែកឯលោក Kevin Fox គឺជាភ្ញៀវទេសចរមកពីអៀរឡង់ និយាយថា លោកត្រូវផឹកស្រាបៀត្រជាក់ៗ ដើម្បីអាចឡើងភ្នំបាន ពេលអាកាសធាតុក្តៅខ្លាំងបែបនេះ ។

សូមបញ្ជាក់ថា មនុស្ស ៤០នាក់ បានលង់ទឹកស្លាប់នៅបារាំង ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ស្របពេលដែលរលកកម្តៅវាយប្រហារតំបន់ជាច្រើនរបស់អឺរ៉ុប ។ អង់គ្លេស អ៊ីតាលី ស្វីស និងអេស្ប៉ាញ បានមើលឃើញអាកាសធាតុក្តៅខ្លាំងផងដែរ ៕

អត្ថបទដែលទាក់ទង

ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am       
អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am       
បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        226

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង

2026/07/24 08:48:50 am
​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am
​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 08:55:10 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm