សម្តេចតេជោ ហ៊ុន សែន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសចិន នាព្រឹកថ្ងៃនេះ

2026/06/25 07:53:21 am        232

នាព្រឹកថ្ងៃព្រហស្បតិ៍ ១១កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញទៅបំពេញទស្សនកិច្ចមិត្តភាពផ្លូវការ នៅសាធារណរដ្ឋប្រជាមានិតចិន ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦។

ក្នុងឱកាសបំពេញទស្សនកិច្ចនេះ សម្តេចតេជោ នឹងមានជំនួបការទូត និងកិច្ចពិភាក្សាការងារសំខាន់ៗជាមួយថ្នាក់ដឹកនាំកំពូលរបស់ចិន រួមមាន៖

១. ជំនួបទ្វេភាគីជាមួយឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីចិន

២. ជំនួបពិភាក្សាការងារដាច់ដោយឡែកជាមួយឯកឧត្តម លី ឈាង នាយករដ្ឋមន្ត្រី នៃក្រុមប្រឹក្សារដ្ឋចិន

៣. ជំនួបពិភាក្សាការងារដាច់ដោយឡែកជាមួយឯកឧត្តម ចាវ ឡីជី ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនចិន។

ពិសេសជាងនេះទៅទៀត សម្តេចតេជោ ក៏នឹងអញ្ជើញចូលក្រាបបង្គំគាល់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ផងដែរ។

ដំណើរទស្សនកិច្ចនាពេលនេះ គឺសបញ្ជាក់យ៉ាងច្បាស់អំពីការប្តេជ្ញាចិត្តឥតងាករេរបស់ប្រទេសទាំងពីរ ក្នុងការបន្តរឹតចំណង និងលើកកម្ពស់មិត្តភាពដែកថែប ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ សំដៅកសាងសហគមន៍វាសនារួមកម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មីឱ្យកាន់តែជោគជ័យបន្ថែមទៀត៕

 

អត្ថបទដែលទាក់ទង

ឯកឧត្ដម ហ៊ុន ម៉ានី ក្រើនរំលឹកថា៖ «ការយល់ដឹងពីប្រវត្តិសាស្ត្រមិនត្រឹមតែប្រាប់យើងថាយើងជានរណានោះទេ តែថែមទាំងបង្រៀនយើងឱ្យចេះការពារសន្តិភាព និងជាតិមាតុភូមិពីសោកនាដកម្មនានាទៅថ្ងៃអនាគត»
2026/06/25 12:23:33 pm        1
ក្រសួងកសិកម្ម ប្រកាសផ្សព្វផ្សាយច្បាប់ស្តីពីជលផល និងអនុក្រឹត្យ​ពិន័យអន្តរការណ៍​ចំពោះ​បទល្មើស​ច្បាប់ស្តីពីជលផល
2026/06/25 12:13:38 pm        1
កម្ពុជា តវ៉ាដាច់អហង្ការចំពោះសកម្មភាពរបស់ក្រុមការងារវាស់វែងដីធ្លីថៃនៅភូមិជោគជ័យ តាមកំណាត់ខ្សែព្រំដែនចន្លោះបង្គោលលេខ៤៦ និង៤៧
2026/06/25 11:56:19 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ឯកឧត្ដម ហ៊ុន ម៉ានី ក្រើនរំលឹកថា៖ «ការយល់ដឹងពីប្រវត្តិសាស្ត្រមិនត្រឹមតែប្រាប់យើងថាយើងជានរណានោះទេ តែថែមទាំងបង្រៀនយើងឱ្យចេះការពារសន្តិភាព និងជាតិមាតុភូមិពីសោកនាដកម្មនានាទៅថ្ងៃអនាគត»

2026/06/25 12:23:33 pm
​[BREAKING NEWS] មនុស្សយ៉ាងតិច ៣២នាក់ស្លាប់​ និងប្រហែល ៧០០នាក់រង​របួស ដោយសារ​រញ្ជួយដី​ នៅវ៉េណេស៊ុយអេឡា
2026/06/25 12:19:00 pm
​ក្រសួងកសិកម្ម ប្រកាសផ្សព្វផ្សាយច្បាប់ស្តីពីជលផល និងអនុក្រឹត្យ​ពិន័យអន្តរការណ៍​ចំពោះ​បទល្មើស​ច្បាប់ស្តីពីជលផល
2026/06/25 12:13:38 pm
​ផ្លូវហាយវ៉េនៅអ៊ីស្រាអែល ត្រូវបានរារាំងដោយក្រុមជ្វីហ្វនិយមជ្រុល ដែលតវ៉ាប្រឆាំងការកែណ្ឌកងទ័ព
2026/06/25 12:11:09 pm
​អធិការបតីអាល្លឺម៉ង់ អំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការកាន់តែខ្លាំងឡើង បន្ទាប់ពីកិច្ចប្រជុំ E5
2026/06/25 12:06:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/06/24 11:17:46 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/06/23 05:36:33 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/06/22 09:58:31 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/06/24 09:06:24 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am