ការរញ្ជួយដីដ៏ខ្លាំងក្លាជាបន្តបន្ទាប់បានវាយប្រហារភាគខាងលិចនៃរដ្ឋធានីការ៉ាកាសរបស់ប្រទេសវេណេស៊ុយអេឡា ដោយបានបំផ្លាញអគារ និងបណ្តាលឱ្យក្រុមអ្នកវិទ្យាសាស្ត្រប៉ាន់ប្រមាណថាមានអ្នកស្លាប់ និងរបួសច្រើន និងការខូចខាតយ៉ាងទូលំទូលាយ។

យោងតាមទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ រញ្ជួយដីកម្រិត ៧,២ រ៉ិចទ័របានវាយប្រហារប្រហែល ១៦០ គីឡូម៉ែត្រភាគខាងលិចនៃទីក្រុងការ៉ាកាសកាលពីរសៀលថ្ងៃពុធ២៤មិថុនាសប្ដាហ៍នេះ ខណៈការរញ្ជួយដីកម្រិត ៧,៥ រ៉ិចទ័របានវាយប្រហារតិចជាងមួយនាទីក្រោយមក។
