អគារនានាបានដួលរលំនៅក្នុងរដ្ឋធានីការ៉ាកាស (Caracas )របស់ប្រទេសវ៉េណេស៊ុយអេឡា បន្ទាប់ពីការរញ្ជួយដីដ៏ខ្លាំងក្លាជាប់ៗគ្នាបានវាយប្រហារប្រទេសអាមេរិកខាងត្បូងនេះ ដោយមានរបាយការណ៍ថាអាចមាន អ្នកស្លាប់ និងរបួសច្រើន។
ទីភ្នាក់ងារស្ទង់ភូគព្ភសាស្ត្រសហរដ្ឋអាមេរិក (USGS) បាននិយាយថា ការរញ្ជួយដីលើកដំបូងមានកម្រិត ៧,១ រ៉ិចទ័រ ហើយប៉ុន្មាននាទីក្រោយមក ការរញ្ជួយដីធំជាងនេះទៅទៀតគឺកម្រិត ៧,៥ រ៉ិចទ័របានវាយប្រហារ ម្ដងទៀត។
ទីភ្នាក់ងារស្ទង់ភូគព្ភសាស្ត្រសហរដ្ឋអាមេរិក ខាងលើបាននិយាយថា អាចមានអ្នកស្លាប់ និងរបួសច្រើន និងការខូចខាតយ៉ាងទូលំទូលាយ ហើយគ្រោះមហន្តរាយនេះទំនងជារីករាលដាល។
ប្រជាជនត្រូវបានជម្លៀសចេញអគារដែលរញ្ជួយនៅទីក្រុងការ៉ាកាស ហើយនៅតែនៅខាងក្រៅនៅឡើយ ដោយមនុស្សជាច្រើនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលពួកគេឃើញជញ្ជាំងអគារទាំងមូលបានដួលរលំ៕
