កម្ពុជា-អ៊ីស្រាអែល ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងពិភាក្សា​ពន្លឿន​ការ​អនុវត្ត​កិច្ច​ព្រម​ព្រៀង​បញ្ជូនពលករប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព

2026/06/25 12:43:28 pm        130

បន្ទាប់ពីអញ្ជើញជាអធិបតីក្នុងទិវាអបអរសាទរបុណ្យឯករាជ្យជាតិរបស់រដ្ឋអ៊ីស្រាអែល ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបន្តទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោកជំទាវបណ្ឌិត អាឡូណា ហ្វីស័រ ខាម (Alona Fisher-Kamm) ឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកក នារសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី និង​ផ្លាស់​ប្តូរ​ទស្សនៈ​អំពី​ការ​អនុវត្ត​កិច្ច​ព្រម​ព្រៀង​ទ្វេភាគី​ស្តីពី ការជ្រើសរើស​ពលករ​កម្ពុជា​សម្រាប់​ការងារបណ្តោះ​អាសន្ន​នៅ​ក្នុង​វិស័យ​ទីផ្សារ​ការងារ​ជាក់​លាក់​នានា​នៃរដ្ឋអ៊ីស្រាអែល។

នាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោកជំទាវបណ្ឌិត និងគណៈប្រតិភូ ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងអ៊ីស្រាអែល នាពេលកន្លងមក ជាពិសេសក្នុងវិស័យការងារ ការអភិវឌ្ឍធនធានមនុស្ស និងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ។ ឯកឧត្តមបានគូសបញ្ជាក់ថា ជំនួបនាពេលនេះ គឺជាឱកាសដ៏សំខាន់មួយក្នុងការធ្វើបច្ចុប្បន្នភាពអំពីវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការ និងពិភាក្សាអំពីការរៀបចំអនុវត្តកិច្ចព្រមព្រៀងការងារដែលភាគីទាំងពីរបានខិតខំចរចារហូតឈានដល់ការបញ្ចប់ដោយជោគជ័យ។ កិច្ចព្រមព្រៀងនេះ គឺជាការបើកទំព័រថ្មីមួយក្នុងទំនាក់ទំនងកម្ពុជា-អ៊ីស្រាអែល ដោយបង្កើតយន្តការផ្លូវការសម្រាប់ការធ្វើចល័តភាពកម្លាំងពលកម្មប្រកបដោយសុវត្ថិភាព សណ្តាប់ធ្នាប់ និងតម្លាភាព។

ជាមួយនឹងការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្ររបស់ស្ថានទូត និងស្ថាប័នពាក់ព័ន្ធរបស់អ៊ីស្រាអែល ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា កម្ពុជាត្រៀមខ្លួនរួចជាស្រេចក្នុងការសហការយ៉ាងជិតស្និទ្ធជាមួយភាគីអ៊ីស្រាអែល ដើម្បីធានាឱ្យការអនុវត្តកម្មវិធីនេះប្រព្រឹត្តទៅដោយរលូន ប្រកបដោយប្រសិទ្ធភាព និងស្របតាមគោលបំណងរបស់រដ្ឋាភិបាលទាំងពីរ។ ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានបង្ហាញជំហរកម្ពុជាក្នុងការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យការងារទៅកាន់វិស័យដែលមានតម្រូវការកម្លាំងពលកម្មខ្ពស់ផ្សេងទៀត។

ជាការឆ្លើយតប លោកជំទាវបណ្ឌិត អាឡូណា ហ្វីស័រ ខាម បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារនៃភាគីទាំងពីរ ជាពិសេសក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលបានធ្វើការយ៉ាងសកម្មរហូតសម្រេចបាននូវកិច្ចព្រមព្រៀងដ៏សំខាន់នេះ។ លោកជំទាវឯកអគ្គរដ្ឋទូតក៏បានសម្តែងការពេញចិត្តចំពោះបទពិសោធជោគជ័យរបស់កម្មវិធីនិស្សិតកសិកម្មកម្ពុជានៅអ៊ីស្រាអែលនាពេលកន្លងមក និងបានកោតសរសើរចំពោះភាពឧស្សាហ៍ព្យាយាម វិន័យ និងការប្តេជ្ញាចិត្តក្នុងការងាររបស់យុវជនកម្ពុជា។ លោកជំទាវជឿជាក់ថា ពលករកម្ពុជានឹងបន្តបង្ហាញសមត្ថភាព និងក្លាយជាកម្លាំងពលកម្មដ៏មានតម្លៃសម្រាប់និយោជកអ៊ីស្រាអែល។

ភាគីទាំងពីរបានឯកភាពបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធ ដើម្បីពន្លឿនការអនុវត្តកិច្ចព្រមព្រៀងនេះឱ្យចាប់ផ្តើមបានក្នុងពេលឆាប់ៗខាងមុខ ព្រមទាំងបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងការអភិវឌ្ឍធនធានមនុស្ស ដើម្បីផលប្រយោជន៍រួមនៃប្រទេស និងប្រជាជនទាំងពីរ។

សូមបញ្ជាក់ថា កម្ពុជា និងអ៊ីស្រាអែល បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យការងារ កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ ដែលជាសមិទ្ធផលសំខាន់មួយក្នុងទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ។ កិច្ចព្រមព្រៀងនេះនឹងបើកឱកាសឱ្យពលករកម្ពុជាចូលរួមក្នុងទីផ្សារការងារអ៊ីស្រាអែលដោយស្របច្បាប់ និងទទួលបានការការពារសិទ្ធិ និងសុខុមាលភាពស្របតាមស្តង់ដាអន្តរជាតិ។ ទន្ទឹមនឹងនេះ កម្ពុជាក៏ចាប់អារម្មណ៍ក្នុងការសិក្សា និងផ្លាស់ប្តូរបទពិសោធពីភាពជោគជ័យរបស់អ៊ីស្រាអែលក្នុងវិស័យកសិកម្មឆ្លាតវៃ ការគ្រប់គ្រងធនធានទឹក បច្ចេកវិទ្យាបៃតង ការអប់រំ STEM និងប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍ ដែលអាចរួមចំណែកដល់ការអភិវឌ្ឍធនធានមនុស្ស និងការបង្កើនផលិតភាពសេដ្ឋកិច្ចរបស់កម្ពុជានាពេលអនាគត៕



អត្ថបទដែលទាក់ទង

អាជ្ញាធររាជធានីភ្នំពេញបន្តរកឃើញបទល្មើស ONLINE SCAMS និងជួញដូរគ្រឿងញៀន
2026/06/25 01:56:02 pm        1
ក្រសួងការងារ និងមជ្ឈមណ្ឌលបណ្តុះបណ្តាលខ្នាតអន្តរជាតិអ៊ីស្រាអែល ពិភាក្សា​ពង្រឹង​កិច្ច​សហការ​បណ្តុះ​បណ្តាលជំនាញឆ្លើយតបតម្រូវការទីផ្សារការងារ
2026/06/25 01:48:16 pm        1
គណៈ​ប្រតិភូបញ្ជាការដ្ឋាន​ការពារ​អាកាស​វៀតណាម អញ្ជើញ​​បំពេញ​ទស្សន​កិច្ច​ផ្លូវ​ការ​នៅ​វិមានឈ្នះ ឈ្នះ
2026/06/25 01:40:16 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អាជ្ញាធររាជធានីភ្នំពេញបន្តរកឃើញបទល្មើស ONLINE SCAMS និងជួញដូរគ្រឿងញៀន

2026/06/25 01:56:02 pm
​ក្រសួងការងារ និងមជ្ឈមណ្ឌលបណ្តុះបណ្តាលខ្នាតអន្តរជាតិអ៊ីស្រាអែល ពិភាក្សា​ពង្រឹង​កិច្ច​សហការ​បណ្តុះ​បណ្តាលជំនាញឆ្លើយតបតម្រូវការទីផ្សារការងារ
2026/06/25 01:48:16 pm
​គណៈ​ប្រតិភូបញ្ជាការដ្ឋាន​ការពារ​អាកាស​វៀតណាម អញ្ជើញ​​បំពេញ​ទស្សន​កិច្ច​ផ្លូវ​ការ​នៅ​វិមានឈ្នះ ឈ្នះ
2026/06/25 01:40:16 pm
​សម្តេចរដ្ឋសភាធិបតី ឃួន សុដារី លើកទឹកចិត្តប្រតិភូចលនាស្ត្រីខេត្តតាកែវ បន្តបម្រើ​ប្រជាពលរដ្ឋ​ដោយ​បេះដូងផ្សារភ្ជាប់ជាមួយសុខទុក្ខពលរដ្ឋឱ្យបានជាប់ជាប្រចាំ
2026/06/25 01:22:46 pm
​ក្រសួងសង្គមកិច្ច អនុញ្ញាតឱ្យ សមាគម អង្គការចំនួន ១៤ បន្តសកម្មភាពលើវិស័យសង្គមកិច្ចនៅកម្ពុជា
2026/06/25 01:21:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/06/24 11:17:46 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/06/23 05:36:33 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/06/22 09:58:31 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/06/24 09:06:24 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am