ប្រសាសន៍សំខាន់ៗសម្ដេចតេជោ ហ៊ុន​ សែន​ ក្នុងពិធីសំណេះសំណាលជាមួយ​ប្រតិភូ​កីឡាករ​កម្ពុជា​ទៅចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម

2022/04/28 04:54:55 pm        743

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅព្រឹកថ្ងៃព្រហស្បតិ៍​ ទី២៨ ខែមេសា ឆ្នាំ២០២២នេះ បានអញ្ជើញជួបសំណេះសំណាល និងផ្តល់អនុសាសន៍ ដល់កីឡាករ កីឡាការិនី និងអត្តពលិក មុនពេលពួកគេចេញទៅប្រកួតកីឡាស៊ីហ្គេម (SEA Game) លើកទី៣១ នៅប្រទេសវៀតណាម។

ដើម្បីទទួលបានព័ត៌មានថ្មីៗ រហ័ស សូមចុច Join Channel Telegram BTV News

ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី៖

- សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា រយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ កម្ពុជាបានញាំញី​ដោយ​ការរាតត្បាត នៃជំងឺកូវីដ-១៩។ ទោះបែបនេះក្តី កម្ពុជាបានប្រឹងប្រែងជំនះយ៉ាងខ្លាំង រហូតដល់​មានលទ្ធផលល្អដូចពេលនេះ។

- សម្តេចតេជោ ហ៊ុន សែន ប្រកាសថា ការបញ្ជូនកីឡាករ-កីឡាការិនី ទៅក្រៅប្រទេស ដើម្បី​ចូលរួម​ប្រកួតកីឡាស៊ីហ្គេមនៅប្រទេសវៀតណាមនាពេលនេះ គឺជាពេលចុងក្រោយហើយ ខណៈ​ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះប្រកួតកីឡាស៊ីហ្គេម នៅឆ្នាំ២០២៣ខាងមុខនេះ។

- សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា នៅពេលនេះវៀតណាម នៅបន្តការឆ្លងរីករាលដាល​ជំងឺ​កូវីដ-១៩ គ្រាន់តែករណីឆ្លងនោះ មានការធ្លាក់ចុះ និងកម្រិត ដែលអាចគ្រប់គ្រងបាន ហើយ​សម្តេច​ក៏មិនដឹងថា «តើការប្រកួតលើវិញ្ញាសារនានានោះ អនុញ្ញាតឱ្យមានមនុស្សចូលរួមទស្សនា ឬយ៉ាងណានោះទេ»។

- សម្តេចតេជោ ហ៊ុន សែន ប្រកាសដល់កីឡាទាំងអស់ឱ្យគោរពវិន័យ និងហាមប្រើប្រាស់​សារធាតុ​បង្កើនកម្លាំង ដែលមានការហាមឃាត់ ដោយសម្តេចចាត់ទុកថា «ទោះទទួលបាន​មេដាយ​មាស​ក៏ដោយ ឱ្យតែស្អុយឈ្មោះដោយប្រើប្រាស់សារធាតុញៀន ឬសារធាតុប៉ូវកម្លាំង ដែលមានការហាមឃាត់ គឺគ្មានន័យទេ»។

- សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ពាក្យស្តង់ដាតែមួយ មានតែនៅវិញ្ញាសារកីឡាតែប៉ុណ្ណោះ តែសម្រាប់លទ្ធិប្រជាធិបតេយ្យ គឺគ្មានស្តង់ដាតែមួយទេ ។ ការគ្រប់គ្រងប្រទេសមួយ វាអា្រស័យ​លើភាពចាំបាច់ និងភាពជាក់ស្តែង នៃបណ្តាប្រទេសនីមួយៗ។ សម្តេចបញ្ជាក់ថា ប្រព័ន្ធ​បោះឆ្នោត​នៅអាមេរិកក្តី និងនៅបារាំងក្តី គឺមិនដូចគ្នាទេ ហើយប្រទេសផ្សេងៗទៀត ក៏មិន​ដូចគ្នាដែរ។

- សម្ដេចតេជោ ហ៊ុន សែន កោតសរសើរ ចំពោះការរៀបចំប្រតិភូ និងអត្តពលិកកម្ពុជា ៥៦០នាក់ ចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម ដែលជាចំនួនសមស្របមួយ បើធៀបទៅនឹងការប្រកួតស៊ីហ្គេម នៅប្រទេសហ្វីលីពីន កាលពីឆ្នាំ២០០៥ ដែលមាន​អ្នក​ជូនដំណើរច្រើនជាងកីឡាករ-កីឡាការិនី។

- សម្តេចតេជោ ហ៊ុន សែន ប្រកាសដល់បណ្ឌិតមួយចំនួន ដែលតែងធ្វើអត្ថាធិប្បាយប៉ប៉ាច់ប៉ប៉ោច ដោយមិនយល់ដឹងពីប្រព័ន្ធគ្រប់គ្រង នៃបណ្តាប្រទេសនីមួយៗ ហើយចេះតែលើកឡើង​តែពី​ស្តង់ដា​មួយ ឬស្តង់ដារួម នៃលទ្ធិប្រជាធិបតេយ្យ។ សម្តេចបញ្ជាក់ថា «ទោះកាន់លទ្ធិ​ប្រជាធិបតេយ្យ​ដូចគ្នាមែន តែប្រទេសខ្លះប្រធានាធិបតីនិយម ប្រទេសខ្លះសភានិយម ឬ​នាយករដ្ឋ​មន្ត្រីនិយមជាដើម»។

- សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ដោយសំណើចតិចៗថា នៅពេលនេះ ពិភពលោក​យើង​ពោរពេញទៅដោយភាពច្របូកច្របល់ ដោយសារភាពមិនចុះសម្រុងគ្នា ឬមិនយោគយល់គ្នា​លើ​ចំណុចរួមនានា ដោយសារកត្តាផលប្រយោជន៍ហួសហេតុ និងនិន្នាការនយោបាយ តំបន់ ឬសកល។

- សម្តេចតេជោ ហ៊ុន សែន ប្រកាសដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងកូវីដ-១៩ ដែលរួមមាន៖ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ពិភាក្សាគ្នាយកអ្នកជំងឺកូវីដ-១៩ ដែលកំពុង​សម្រាក​ព្យាបាលនៅស្តាតអូឡាំពិត ផ្ទេរទៅមន្ទីរពេទ្យហ្លួងម៉ែ ឬចាក់អង្រែ ដើម្បីប្រគល់ស្តាត​អូឡាំពិក​ឱ្យផ្នែកកីឡាជាអ្នកគ្រប់គ្រងវិញ ព្រោះស៊ីហ្គេម២០២៣ ដែលកម្ពុជាជាម្ចាស់ផ្ទះ កាន់​តែ​ជិត​មកដល់ហើយ។

- សម្តេចតេជោ ហ៊ុន សែន ប្រកាសថា មន្ទីរពេទ្យហ្លួងម៉ែ ដែលកំពុងឱ្យអ្នកជំងឺ​សម្រាក​ព្យាបាលកូវីដ-១៩នោះ នឹងប្រែក្លាយទៅជាមន្ទីរពេទ្យឯកទេសជំងឺ«មហារីក» នៅពេលក្រោយ បន្ទាប់ពីស្ថានភាពជំងឺកូវីដ-១៩ បានរលាយរលត់ អស់អ្នកជំងឺកូវីដ-១៩ព្យាបាលនៅទីនោះ។

- សម្តេចតេជោ ហ៊ុន សែន បានបញ្ជាកថា កុំតែមានសង្គ្រាមអូសបន្លាយរាប់ឆ្នាំមកនេះ ម្លេះ​វិស័យ​កីឡាជាតិកម្ពុជា មិនដឹងរីកច្រើនដល់កម្រិតណាទេ ព្រោះសម្តេចឪ ព្រះបរមរតនកោដ្ឋ អតីត​ព្រះមហាក្សត្រ នៃយើង ទ្រង់មានព្រះទ័យយកចិត្តទុកដាក់ខ្ពស់ណាស់លើវិស័យកីឡាជាតិ។

- សម្តេចតេជោ ហ៊ុន សែន បានលើកឡើងពីការគន់គូររបស់គ្រូទាយថា «សម្តេចនឹងជន្មាយុ ១០១ឆ្នាំ»។ ត្រង់ចំណុចនេះសម្តេចបានលើកឡើងថា «ពូជសម្តេចគ្មាននរណាអាយុតិចទេ មានតែអាយុ៩០ឡើង»។ ទោះជាបែបនេះ ក្តីសម្តេចបាន​ប្រកាស​មិនមាន​បំណង​កាន់អំណាច​រហូតដល់​អាយុ១០១ឆ្នាំនោះឡើយ ។

- សម្តេចតេជោ ហ៊ុន សែន បានប្រកាសដល់កីឡាករ-កីឡាការិនី ទៅប្រកួតកីឡាស៊ីហ្គេម នៅវៀតណាម មានវិធានការផ្ទាល់ខ្លួន ដើម្បីគេចផុតពីការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ដល់​កីឡាករ-កីឡាការិនី គ្រូបង្វិក និងក្រុមការងារ ដោយសម្តេចបានផ្តល់អនុសាសន៍ដល់កីឡាករ-កីឡាការិនី គ្រូបង្វិក និងក្រុមការងារ ទាំងនោះប្រើប្រាស់ម៉ាស«N95»។

- សម្តេចតេជោ ហ៊ុន សែន ប្រកាសដល់កីឡាករ-កីឡាការិនី ទៅប្រកួតស៊ីហ្គេមនៅ​ប្រទេស​វៀតណាម សូមរក្សាសេចក្តីថ្លៃថ្នូរ និងកិត្តិយសជាតិកម្ពុជា«ចាញ់-ឈ្នះ ជារឿងធម្មតា»។ សម្តេចក៏​បានប្រកាសដល់កីឡាករ-កីឡាការិនីទាំងនោះថា «សូមកុំភ្លេចថា ពេលដែលយើង​កំពុង​ប្រកួត មានប្រជាពលរដ្ឋ ១៦-១៧លាននាក់កំពុងគាំទ្រយើងពីក្រោយ»។

- សម្តេចតេជោ ហ៊ុន សែន ប្រកាសសុំការអធ្យាស្រ័យពីមន្ត្រីរាជការស៊ីវិល និងកងកម្លាំង​ប្រដាប់​អាវុធ(ទាហាន, នគរបាល,អាវុធហត្ថ) ដែលរយៈពេល នៃការញាំញីដោយការរាតត្បាតជំងឺកូវីដ-១៩ប៉ុន្មានឆ្នាំនេះ រដ្ឋមិនបានដំឡើងប្រាក់បៀវត្សរ៍ជូន ដោយសារយើងត្រូវយកថវិកាទាំងនោះ ទៅប្រើប្រាស់ដើម្បីគាំពារសង្គម ។ ទោះជាបែបនេះក្តី រដ្ឋក៏បានគិតគូរ​លើភាព​ចាំបាច់​នានា​ដូចជា​៖ ការដំឡើងប្រាក់ដល់និវត្តជន ដែលមានបៀវត្សរ៍ទាប និងការលើកទឹកចិត្តផ្សេងៗទៀត។

- សម្តេចតេជោ ហ៊ុន សែន ប្រកាសថា លទ្ធភាព នៃការដំឡើងប្រាក់បៀវត្សរ៍​ជូនមន្ត្រីរាជការ​ស៊ីវិល និងកម្លាំងប្រដាប់អាវុធ នៅឆ្នាំ២០២៣ អាចមាន តែរឿងមានកម្រិតណានោះ យើងមិន​ទាន់​អាចបញ្ជាក់បាននៅឡើយទេ ដោយវាអាស្រ័យ​លើបញ្ហា​សង្គម​ពេលនោះដែលយើង​ត្រូវ​ដោះស្រាយ និងកត្តាកំណើតសេដ្ឋកិច្ចកម្ពុជាផងដែរ។

- សម្តេចតេជោ ហ៊ុន សែន ប្រកាសដោយសម្តែងភាពសប្បាយរីករាយនៅពេលរដ្ឋដកកាតព្វកិច្ច​ពាក់ម៉ាសតាមទីសាធារណៈទូទាំងប្រទេស តែប្រជាពលរដ្ឋនៅតែបន្តពាក់ម៉ាស ដើម្បីការពារ​សុខុមាលភាពខ្លួនឯង គ្រួសារ និងសហគមន៍។ សម្តេចប្រកាសលើក​ទឹកចិត្តដល់​ពលរដ្ឋឱ្យ​បន្ត​ពាក់ម៉ាស ទោះការពាក់ម៉ាស មិនមែនជារឿងកាតព្វកិច្ចទៀតក៏ដោយ។

- សម្តេចតេជោ ហ៊ុន សែន បានលើកឡើងដល់វិបត្តិសេដ្ឋពិភពលោក ដែលបណ្តាលមកពី​សង្គ្រាម​រុស្ស៊ី-អ៊ុយក្រែន ដែលសម្តេចបានមើលឃើញភាពហិនហោចសេដ្ឋកិច្ចពិភពលោក បន្ទាប់ពី​ពិភពលោក ទើបងើបបានបន្តិចពីជំងឺកូវីដ-១៩។ សម្តេចបានប្រដូច​វិបត្តិសេដ្ឋកិច្ច​ពិភពលោក​នៅពេលនេះ គឺស្មើនឹងវិបត្តិសេដ្ឋកិច្ចដែលបណ្តាលមកពីសង្គ្រាមលោកដូច្នោះដែរ។

- សម្តេចតេជោ ហ៊ុន សែន ប្រកាសលើកទឹកចិត្តដល់អតីតមេបញ្ជាអ៊ុនតាក់ ដែលសម្តេច​មាន​ជំនួប​នៅទីស្តីការនាយករដ្ឋមន្ត្រីកាលពីម្សិលម៉ិញ ទៅទស្សនកិច្ច មើលការរីកចម្រើន​នៅតំបន់​អតីតសមរភូមិចាស់រួមមាន៖ សំឡូត និងប៉ៃលិនជាដើម ដែលសម្តេចបានបញ្ជាក់ថា «នៅប៉ៃលិនពេលនេះ ក៏មានអគារខ្ពស់ៗ និងហេដ្ឋាចនាសម្ព័ន្ធល្អប្រសើរផងដែរ»។

- សម្តេចតេជោ ហ៊ុន សែន បានប្រកាសដល់ប្រជាពលរដ្ឋ និងអ្នកនយោបាយគ្រប់និន្នការឱ្យបន្ត រួមគ្នារក្សាសន្តិភាព ដែលយើងប្រឹងជំនះស្វែងរកដោយលំបាកលំបិនបំផុត។ «កុំពេលមានសង្គ្រាម ទើបស្រែករកសន្តិភាព»។

- សម្តេចតេជោ ហ៊ុន សែន បានប្រកាសពីយន្តការ នៃកំណើនសេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០៣០ ដែលជាសករាជថ្មី នៃកំណើនទំហំសេដ្ឋកិច្ច ក្លាយជាប្រទេសមួយដែលមានប្រាក់ចំណូល មធ្យម កម្រិតខ្ពស់ និងនៅឆ្នាំ២០៥០ ប្រទេសកម្ពុជានឹងក្លាយជាប្រទេសអភិវឌ្ឍន៍។

-សម្តេចតេជោ ហ៊ុន សែន បានប្រកាសពីដំណើរចេញទៅក្រៅប្រទេស ដើម្បីធ្វើជា​សហប្រធាន​ប្រជុំកំពូលអាស៊ាន-អាមេរិក និងទស្សនកិច្ចផ្សេងៗទៀត​នៅបណ្តាប្រទេសមួយចំនួន​នៅអឺរ៉ុប​នាពេលបន្ត​បន្ទាប់ ដោយសម្តេចប្រកាសមិនឱ្យមន្ត្រីជូនដំណើរ និង​ទទួលដំណើ​រត្រលប់វិញ​នោះទេ។

 

ពិធីសំណេះសំណាលជាមួយកីឡាករ កីឡាការិនី និងអត្តពលិក មុនចេញទៅប្រកួតស៊ីហ្គេម នៅប្រទេសវៀតណាមរបស់សម្តេចតេជោ ហ៊ុន សែន ចប់នៅវេលាម៉ោង៩ និង៤៣នាទី

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm