ក្រសួងការងារ និងមជ្ឈមណ្ឌលបណ្តុះបណ្តាលខ្នាតអន្តរជាតិអ៊ីស្រាអែល ពិភាក្សា​ពង្រឹង​កិច្ច​សហការ​បណ្តុះ​បណ្តាលជំនាញឆ្លើយតបតម្រូវការទីផ្សារការងារ

2026/06/25 01:48:16 pm        102

នារសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក យ៉ារ៉ុន តាមៀរ (Yaron Tamir) នាយកប្រតិបត្តិនៃមជ្ឈមណ្ឌល អាក្រូស្តាឌី (Agrostudies)នៃរដ្ឋអ៊ីស្រាអែល ដើម្បីផ្លាស់ប្តូរយោបល់លើការស្វែងរកឱកាសពង្រឹងកិច្ចសហប្រតិបត្តិការលើការបណ្តុះបណ្តាលសិស្សកម្មសិក្សាលើជំនាញសំខាន់ៗដែលកំពុងមានតម្រូវការទីផ្សារខ្ពស់។

នាឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តីបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោក យ៉ារ៉ុន តាមៀរ ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលផ្លែផ្កានៃកិច្ចសហប្រតិបត្តិការរបស់ អាក្រូស្តាឌី ជាមួយគ្រឹះស្ថានអប់រំនានានៅកម្ពុជា ដែលរួមទាំងគ្រឹះស្ថានបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) នៃក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈផងដែរ។

ឯកឧត្តមបានលើកឡើងថា វិទ្យាស្ថាន TVET នៅកម្ពុជាផ្តល់ការបណ្តុះបណ្តាលលើជំនាញជាច្រើន ដែលរួមមានទាំងជំនាញកសិកម្ម ការកែច្នៃកសិផល ការកែច្នៃអាហារ បដិសណ្ឋារកិច្ច ឧស្សាហកម្មផលិតកម្ម និងវិស័យសំណង់ មេកាត្រូនិក មេកានិក និងអគ្គិសនីជាដើម។ ជំនាញទាំងនេះ ពិតជាមានតម្រូវការខ្ពស់ដែលនិយោជកអ៊ីស្រាអែលកំពុងត្រូវការ ខណៈដែលក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈភ្ជាប់ការបណ្តុះបណ្តាលកម្មវិធី TVET ឱ្យស្របនឹងតម្រូវការជាក់ស្តែងនៃទីផ្សារការងារ។

បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្រ្តីបានជម្រាបជូនលោក យ៉ារ៉ុន តាមៀរ ពីរចនាសម្ព័ន្ធ និងដែនសមត្ថកិច្ចរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលមិនត្រឹមតែទទួលបន្ទុកលើការបញ្ជូនពលករប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទទួលបន្ទុកលើការអភិវឌ្ឍជំនាញលើវិស័យជាច្រើនផងដែរ។ ទន្ទឹមនឹងនេះ ឯកឧត្តមក៏បានលើកឡើងពីវឌ្ឍនភាពការងាររបស់ក្រសួង គោលនយោបាយសំខាន់ៗក្នុងការលើកកម្ពស់វិស័យការងារ សន្តិសុខសង្គម និងការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ព្រមទាំងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍធនធានមនុស្ស និងការផ្តល់ជំនាញវិជ្ជាជីវៈប្រកបដោយគុណភាពជូនដល់ប្រជាពលរដ្ឋ ជាពិសេសយុវជនកម្ពុជា ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារដែលកំពុងវិវត្ត។

ជាការឆ្លើយតប លោក យ៉ារ៉ុន តាមៀរ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមរដ្ឋមន្រ្តីសម្រាប់កិច្ចពិភាក្សាប្រកបដោយផ្លែផ្កា និងស្មារតីស្ថាបនា ដោយលោកគូសបញ្ជាក់ថា កម្ពុជាជាប្រទេសគោលដៅមួយដ៏មានសារៈសំខាន់ដែល អាក្រូស្តាឌី ផ្តោតការយកចិត្តទុកដាក់ក្នុងការបង្កើតកិច្ចសហការនេះ។ ភាគីទាំងពីរបានប្តេជ្ញាចិត្ត និងត្រៀមខ្លួនរួចជាស្រេចក្នុងការបន្តកិច្ចពិភាក្សាគ្នា ដើម្បីសម្រេចឱ្យបាននូវកិច្ចសហប្រតិបត្តិការជាមួយគ្នានាពេលអនាគត សម្រាប់ជាផលប្រយោជន៍ និងសេចក្តីប្រាថ្នារួមនៃប្រទេសទាំងពីរ ជាពិសេសលើការអភិវឌ្ឍធនធានមនុស្ស សម្រាប់បំពេញតម្រូវការទីផ្សារការងារ។

សូមបញ្ជាក់ថា អាក្រូស្តាឌី ជាមជ្ឈមណ្ឌលបណ្តុះបណ្តាលអន្តរជាតិឈានមុខមួយ ដែលផ្តោតលើការបណ្តុះបណ្តាលជំនាញ កសិកម្មជាពិសេស ដើម្បីគាំទ្រដល់និស្សិតហាត់ការមកពីប្រទេសកំពុងអភិវឌ្ឍន៍ ដែលរួមមានទាំងកម្ពុជាផងដែរ។ ជាមួយនឹងបទពិសោធប្រតិបត្តិការជិត ២០ឆ្នាំមកនេះ ចំណុចស្នូលនៃកម្មវិធីសិក្សារបស់ខ្លួន គឺប្រើប្រាស់គោលការណ៍ «រៀនតាមរយៈការអនុវត្តជាក់ស្តែង» (Learning by Doing) ដែលរួមបញ្ចូលគ្នាយ៉ាងរលូនរវាងចំណេះដឹងទ្រឹស្តី និងការអនុវត្តបច្ចេកវិទ្យាកសិកម្មទំនើប។ រហូតមកដល់ពេលនេះ មជ្ឈមណ្ឌលបានបណ្តុះបណ្តាលនិស្សិតបញ្ចប់ការសិក្សាជោគជ័យជាង ២ម៉ឺននាក់ ហើយកំពុងតែបន្តបណ្តុះបណ្តាលនិស្សិតហាត់ការជាច្រើនមកពី ១៤ ប្រទេស៕

អត្ថបទដែលទាក់ទង

សម្តេចតេជោ ហ៊ុន សែន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិប៉េកាំង
2026/06/25 02:52:13 pm        1
ក្រុមអ្នកសង្កេតការណ៍អាស៊ាន បន្ត​ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និង​រាយការណ៍​អំពី​ស្ថានភាព​ព្រំដែន​នៅវត្តប្រាសាទតាមាន់សែនជ័យ ដើម្បីពិនិត្យលើការគោរព និង​អនុវត្ត​វិធាន​ការ​ទាំងឡាយ ក្រោយ​បទ​ឈប់​បាញ់​ចូលជាធរមាន
2026/06/25 02:33:53 pm        1
សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញដល់រដ្ឋធានីប៉េកាំងនៃសាធារណរដ្ឋប្រជាមានិតចិន ប្រកបដោយសុវត្ថិភាព
2026/06/25 02:33:45 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​នគរបាលកេនយ៉ាបិទផ្លូវជុំវិញរដ្ឋធានីនៃប្រទេសនេះ មុនពេលមានការតវ៉ាប្រឆាំងរដ្ឋាភិបាល

2026/06/25 03:28:35 pm
​លោក Medvedev៖ លោកខាងលិចព្យាយាមបំផ្លាញសុចរិតភាពជាប្រព័ន្ធនៃច្បាប់អន្តរជាតិ
2026/06/25 03:21:19 pm
​អ៊ីរ៉ង់រិះគន់ការអត្ថាធិប្បាយរបស់ប្រមុខណាតូអំពីការគាំទ្រអាមេរិកក្នុងសង្គ្រាមប្រឆាំងទីក្រុងតេអេរ៉ង់
2026/06/25 03:09:38 pm
​លោក RUBIO៖ សហរដ្ឋអាមេរិកចង់ឲ្យអាជ្ញាធរលីបង់គ្រប់គ្រងទឹកដីរបស់ពួកគេដោយឯករាជ្យ
2026/06/25 03:07:35 pm
​របាយការណ៍របស់UN៖ អ៊ីស្រាអែលបានសម្លាប់កុមារប៉ាឡេស្ទីនជាង ២០.០០០នាក់
2026/06/25 03:05:17 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/06/24 11:17:46 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/06/23 05:36:33 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/06/22 09:58:31 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/06/25 08:13:31 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am