នាយករដ្ឋមន្ត្រីលីបង់ លោក Nawaf Salam កាលពីថ្ងៃពុធបានបញ្ជាក់ជាថ្មីនូវការទាមទាររបស់លីបង់សម្រាប់ការដកទ័ពអ៊ីស្រាអែលចេញទាំងស្រុងពីទឹកដីរបស់ខ្លួន ដោយនិយាយថា ទីក្រុងបេរូតនឹងមិនទទួលយកវត្តមានយោធាអ៊ីស្រាអែលបន្តនៅភាគខាងត្បូងលីបង់ឡើយ។

ដោយត្រូវបានដកស្រង់សម្តីដោយគេហទំព័រព័ត៌មានក្នុងស្រុក Lebanon Debate លោក Salam បាននិយាយថា៖«យើងដឹងច្បាស់ពីអ្វីដែលយើងចង់បានពីការចរចា គឺការដកទ័ពអ៊ីស្រាអែលចេញទាំង ស្រុង»។
លោកបានលើកឡើងក្នុងអំឡុងពេលជួបជាមួយគណៈប្រតិភូមកពីសារព័ត៌មាន Lebanese Press Syndicate ថា៖«លីបង់នឹងមិនទទួលយកការបន្តវត្តមានរបស់កងកម្លាំងអ៊ីស្រាអែលនៅទីតាំងចំនួន ៥ឬ ទីតាំងពីរនោះទេ»។
លោក Salam បានកត់សម្គាល់ថា លីបង់គឺជាផ្នែកមួយនៃយន្តការមួយដែលបានបង្កើតឡើងនៅប្រទេសស្វ៊ីស ដើម្បីជួយពង្រឹងបទឈប់បាញ់នេះ ខណៈពេលដែលការចរចាដាច់ដោយឡែកនៅទីក្រុងវ៉ាស៊ីន តោន គឺជា«ផ្លូវដែលចំណាយតិចបំផុតសម្រាប់លីបង់»។
លោកបាននិយាយថា លីបង់ក៏កំពុងស្វែងរកការដោះលែងអ្នកជាប់ឃុំ និងដំណោះស្រាយចំពោះបញ្ហា ព្រំដែនដែលនៅសេសសល់ជាមួយអ៊ីស្រាអែលផងដែរ៕
