របាយការណ៍របស់អង្គការសហប្រជាជាតិដែលចេញផ្សាយកាលពីថ្ងៃពុធ បានបង្ហាញថា នៅមានមនុស្ស ៦៥៥ លាននាក់ ឬ ៨ ភាគរយនៃចំនួនប្រជាជនពិភពលោក រស់នៅដោយគ្មានអគ្គិសនីប្រើប្រាស់ ដែល ភាគច្រើននៅអនុតំបន់សាហារ៉ាអាហ្វ្រិក។

លើសពីនេះ មនុស្ស ១,៨ ពាន់លាននាក់បច្ចុប្បន្នប្រើប្រាស់ឥន្ធនៈ និងបច្ចេកវិទ្យាបំពុលសម្រាប់ចម្អិនអាហារ ដែលធ្វើឲ្យសុខភាព និងសុខុមាលភាពរបស់ពួកគេប្រឈមនឹងហានិភ័យ។ នេះបើយោងតាមការបោះពុម្ពផ្សាយចុងក្រោយបំផុតនៃការតាមដានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDG) ទី៧៖ របាយការណ៍វឌ្ឍនភាពថាមពល។

អនុតំបន់សាហារ៉ាអាហ្វ្រិកមានចំណែកមិនសមាមាត្រនៃគម្លាតទាំងនេះ ដោយមានមនុស្សជាង ៥៦០ លាននាក់រស់នៅដោយគ្មានអគ្គិសនី និង ៩៧០ លាននាក់ ខ្វះលទ្ធភាពទទួលបានការចម្អិនអាហារ ស្អាត។ របាយការណ៍នេះ បាននិយាយថា ល្បឿននៃអគ្គិសនីភាវូបនីយកម្ម ត្រូវតែកើនឡើងបីដង នៅក្នុងតំបន់នេះ ដើម្បីសម្រេចបាននូវការប្រើប្រាស់អគ្គិសនីជាសកល នៅឆ្នាំ ២០៣០។
ទោះបីជាមានបញ្ហាប្រឈមទាំងនេះក៏ដោយ របាយការណ៍នេះ បានគូសបញ្ជាក់ពីការជំរុញវឌ្ឍនភាពដ៏ នៅក្នុងវិស័យជាច្រើននៃថាមពលប្រកបដោយចីរភាព។ ឧទាហរណ៍ ថាមពលកកើតឡើងវិញ បានបន្តពង្រីកយ៉ាងខ្លាំងរបស់ខ្លួន ដែលមានចំនួនជាង ៣០ ភាគរយនៃការប្រើប្រាស់អគ្គិសនីទូទាំងពិភពលោក៕