យោងតាមទីភ្នាក់ងារមនុស្សធម៌របស់អង្គការសហប្រជាជាតិបាននិយាយកាលពីថ្ងៃពុធថា គ្រាប់បែកភ្លើងរបស់អ៊ីស្រាអែល បានធ្វើឱ្យគ្រួសារជាច្រើនភៀសខ្លួនចេញពីតំបន់ហ្កាហ្សាកាលពីពេលយប់ ហើយការពង្រីកដែលគេហៅថាខ្សែបន្ទាត់លឿង បានរារាំងគ្រួសារពីការវិលត្រឡប់ទៅលំនៅឋានរបស់ពួកគេវិញ។ ប្រជាជន បានភៀសខ្លួនចេញកាលពីពេលយប់នៅក្នុងតំបន់ Beit Lahia ហ្កាហ្សាខាងជើង នេះបើយោងតាមការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌របស់អង្គការសហប្រជាជាតិ (OCHA)។
នៅប្រហែលពាក់កណ្តាលអធ្រាត្រ ប្រហែល៣០គ្រួសារត្រូវបានគេរាយការណ៍ថាបានភៀសខ្លួននៅពេលដែលរថក្រោះបានរុលចូលទៅចំណុចប្រសព្វ Al Atatra ក្នុងតំបន់ Beit Lahia។ អង្គការ OCHA បាននិយាយថា តាមសេចក្តីរាយការណ៍ យានដ្រូនស្លាប៤ បានទម្លាក់គ្រាប់រំសេវដែលបានធ្វើឲ្យឆេះតង់ចំនួនបីកន្លែង។
ខណៈគ្រួសារភាគច្រើនអាចត្រឡប់ទៅវិញបន្ទាប់ពីកងទ័ពដកថយ គ្រួសារចំនួន៦គ្រួសារនៅតែភៀសខ្លួនដោយសារតែប្លុកសំណង់បន្ទាត់លឿង ត្រូវបានដំឡើងនៅជិតកន្លែងពួកគេរស់នៅ។ ការដំឡើងនៅប្លុកបែបនេះបង្ហាញពីការពង្រីកទៅក្នុងតំបន់ដែលមានប្រជាជនរស់នៅច្រើននៅក្បែរអ្វីដែលគេហៅថាខ្សែបន្ទាត់លឿង។

