ក្រុមសកម្មជន កំពុងអំពាវនាវឱ្យអាជ្ញាធរប្រទេសវ៉េណេស៊ុយអេឡា បើកវេទិកាបណ្តាញផ្សព្វផ្សាយសង្គម X ព្រមទាំងសេវា VPN ដើម្បីអនុញ្ញាតឱ្យប្រជាជនចូលមើលព័ត៌មានអំពីការរញ្ជួយដី។
មេដឹកនាំប្រឆាំងដែលនិរទេសខ្លួន លោក Edmundo Gonzalez បានរិះគន់រដ្ឋាភិបាលចំពោះការបិទបណ្តាញអនឡាញ ដោយនិយាយថា «ប្រជាជនវ៉េណេស៊ុយអេឡានៅបរទេស មិនអាចដឹងថាតើក្រុមគ្រួសាររបស់ពួកគេមានសុខទុក្ខយ៉ាងណានោះទេ»។
សកម្មជនវ៉េណេស៊ុយអេឡា និងជាប្រធានក្រុមនៅវិទ្យាស្ថានស្រាវជ្រាវ Economic Inclusion Group លោក Jorge Jraissati ស្ថិតក្នុងចំណោមអ្នកដែលអំពាវនាវឱ្យរដ្ឋាភិបាលដកចេញបម្រាមលើបណ្តាញសង្គម X ដោយនិយាយថាប្រជាជនរបស់យើងត្រូវការព័ត៌មាន។
សកម្មជនម្នាក់ទៀត បានអំពាវនាវឱ្យមន្ត្រី បើកបណ្តាញសង្គមX បណ្តាញផ្សព្វផ្សាយផ្សេងទៀត រួមទាំងសេវាVPN នៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ជាបន្ទាន់។ ក្រុមអ្នករិះគន់ ចោទប្រកាន់អាជ្ញាធរពិការរឹតត្បិតការចូលប្រើប្រាស់បណ្តាញ X សេវាVPN និងប្រព័ន្ធផ្សព្វផ្សាយព័ត៌មានមួយចំនួនទៀត ដើម្បីទប់ស្កាត់ការផ្សព្វផ្សាយព័ត៌មានអវិជ្ជមានរបស់រដ្ឋាភិបាលមិនឲ្យទៅដល់ប្រជាជនវ៉េណេស៊ុយអេឡា។

