កូរ៉េខាងជើង រៀបចំពិធីជួបជុំគ្នា ដើម្បីប្រារព្ធខួបលើកទី ៧៦នៃសង្រ្គាមកូរ៉េ

2026/06/25 11:05:55 pm        51

សារព័ត៌មានរដ្ឋរាយការណ៍នៅថ្ងៃព្រហស្បតិ៍នេះថា ក្រុមនិស្សិតកូរ៉េខាងជើង បានប្រារព្ធខួបលើកទី ៧៦នៃសង្រ្គាមកូរ៉េកាលពីថ្ងៃពុធម្សិលមិញ ដោយពួកគេនាំគ្នាកាន់រូបភាព និងបដាមានពាក្យស្លោកប្រឆាំងសហរដ្ឋអាមេរិក ។

រូបភាពវីដេអូឃ្លីបផ្តល់ជូនដោយទីភ្នាក់ងារព័ត៌មានផ្លូវការកូរ៉េខាងជើង KCNA ដែលទីភ្នាក់ងារព័ត៌មានរ៉យទ័រមិនអាចបញ្ជាក់ផ្ទៀងផ្ទាត់ដោយឯករាជ្យបាន ឃើញក្រុមនិស្សិត បានជួបជុំគ្នា និងស្រែកនៅមហោស្រពកណ្តាលវាល Youth Park ស្ថិតក្នុងទីក្រុងព្យុងយ៉ាង ដោយមានកាន់រូបថត និងបដាមានពាក្យស្លោកដូចជាពាក្យ “ចូរពួកយើងសងសឹករាប់ពាន់ដងលើឃាតករចក្រពត្តិនិយមអាមេរិក” ។

គួររំឭកថា សង្រ្គាមកូរ៉េ បានចាប់ផ្តើមឡើងកាលពីថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ១៩៥០ ពេលដែលទាហានកុម្មុយនិស្តកូរ៉េខាងជើង បើកការវាយប្រហារដ៏គួរឲ្យភ្ញាក់ផ្អើលលើបន្ទាត់ស្របទី ៣៨ ចូលទៅក្នុងកូរ៉េខាងត្បូង ។

កងកម្លាំងអង្គការសហប្រជាជាតិដឹកនាំសហរដ្ឋអាមេរិក បានធ្វើសង្រ្គាមជាមួយកូរ៉េខាងជើងដែលគាំទ្រដោយចិន និងសហភាពសូរៀត នៅក្នុងសង្រ្គាមដែលបានសម្លាប់ទាហាន និងជនស៊ីវិល ៣លាននាក់ និងបន្សល់ទុកជនភៀសខ្លួន ៥លាននាក់ ។

តាមន័យបច្ចេកទេស កូរ៉េខាងជើង និងកូរ៉េខាងត្បូង មានសង្រ្គាមនឹងគ្នានៅឡើយ ចាប់តាំងពីជម្លោះបានបញ្ចប់ទៅត្រឹមបទឈប់បាញ់នៅថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ១៩៥៣ ដោយគ្មានសន្ធិសញ្ញាសន្តិភាពនោះទេ ៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        78
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        64
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        59

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm