យោងតាមរបាយការណ៍ដ៏គួរព្រួយបារម្ភមួយដែលបានចេញផ្សាយកាលពីថ្ងៃពុធ ម្តាយ និងទារកជាង ៥០០ នាក់ បានរងគ្រោះថ្នាក់ដែលអាចជៀសវាងបាន ឬស្លាប់ ដោយសារតែការថែទាំមិនល្អនៅមន្ទីរពេទ្យចក្រភពអង់គ្លេស ដែលជារឿងអាស្រូវសម្រាលកូនចុងក្រោយបំផុត នៅក្នុងប្រទេសនេះ។
យ៉ាងហោចណាស់មានករណីចំនួន ១៥៦ ពាក់ព័ន្ធនឹងការស្លាប់របស់ទារក និងម្តាយចំនួន ៦នាក់ ក៏បានស្លាប់ នៅអង្គភាពពីរដែលគ្រប់គ្រងដោយមន្ទីរពេទ្យ Nottingham University Hospitals Trust នៅភាគកណ្តាលប្រទេសអង់គ្លេស។
ការស៊ើបអង្កេតឯករាជ្យនេះ គឺជាការស៊ើបអង្កេតលើមាតុភាពដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្ររបស់សេវាសុខភាពជាតិ (NHS) គ្រប់គ្រងដោយរដ្ឋ ដែលពាក់ព័ន្ធនឹងគ្រួសារជាង ២.៥០០គ្រួសារ ក្នុងករណីដែលមានរយៈពេល ១៣ ឆ្នាំ ចាប់ពីឆ្នាំ ២០១២ ដល់ ២០២៥។
ការស៊ើបអង្កេតនេះ កើតឡើង បន្ទាប់ពីការស៊ើបអង្កេតជាបន្តបន្ទាប់ផ្សេងទៀតក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ បានបង្ហាញពីវិបត្តិមួយក្នុងការថែទាំម្តាយ និងទារកនៅក្នុងប្រទេសអង់គ្លេស៕

